Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ជីកបានគ្រាប់ពេជ្រធំបំផុតមិនធ្លាប់មានក្នុងប្រទេស

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា Alrosa ដែលជាក្រុមហ៊ុនផលិតពេជ្រដ៏ធំបំផុត​របស់ពិភពលោក បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនជីកបានត្បូងពេជ្រដែលមានគុណភាព​ធំបំផុតនៅក្នុងប្រទេស​រុស្ស៊ី ក្នុង​ប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បូងពេជ្រនេះត្រូវបានគេរកឃើញនៅអណ្តូងរ៉ែ Mayat ក្នុងសាធារណរដ្ឋ Yakutia ស្ថិតនៅចុងបូព៌ារបស់រុស្ស៊ី តាមបណ្ដោយ​មហាសមុទ្រអាកទិក។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Alrosa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានរកឃើញពេជ្រ ៣៩០.៧ ការ៉ាត់ ដែលមានគុណភាពល្អខ្លាំង ហើយជាពេជ្រដ៏ធំបំផុតនៃទំហំរបស់វា”។

ក្រុមហ៊ុនដដែលបានថ្លែងបន្តទៀតថា វាជាពេជ្រដែលមានរូបរាងមិន​ធម្មតា។ ខុសពីរូបរាងពេជ្រទូទៅ និង ថ្មទាំងមូលត្រូវបានហ៊ុំព័ទ្ធដោយ​ពណ៌លឿងត្នោត។ វាក៏ជាពេជ្រដ៏ធំបំផុត​នៃការរួមផ្សំនៃទំហំ រូបរាង និងពណ៌របស់ពេជ្រនេះ ធ្វើឲ្យវាមានតែមួយគត់លើពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖reuters

ចុចអាន៖ក្រុមហ៊ុន៣ធំៗនៅ ថៃ រកចំណូលបានច្រើនជាងគេក្នុងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម