ព័ត៌មានអន្ដរជាតិ
បុរសចិនម្នាក់ខកចិត្តខ្លាំង ក្រោយដឹងថាវត្ថុបុរាណខំរក្សាទុករាប់ឆ្នាំ ជារបស់ក្លែងក្លាយ
កាលពីមុនវត្ថុបុរាណមិនមានប្រជាប្រិយភាពក្នុងចំណោមមនុស្សជាច្រើន។ ហើយវាមិនមានតម្លៃច្រើននៅលើទីផ្សារទេ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រមូលវត្ថុបុរាណ និងកំណប់ទ្រព្យបានក្លាយជានិន្នាការ។
ទោះជាយ៉ាងណា កំណប់ទ្រព្យពិតមានតិចតួច ហើយរបស់ក្លែងក្លាយមានច្រើន។ ប្រសិនបើអ្នកទិញក្លែងក្លាយដោយចៃដន្យ ហានិភ័យគឺខ្ពស់ណាស់។ នោះហើយជាមូលហេតុដែលកម្មវិធី ការវាយតម្លៃទ្រព្យសម្បត្ដិនៅលើទូរទស្សន៍កណ្តាលចិន (CCTV) បានចាប់ផ្ដើមឡើង និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។
កាលពីពេលថ្មីៗនេះ បុរសចំណាស់ម្នាក់មកពីទីបេបានចូលរួមក្នុងកម្មវិធីនេះ។ គាត់បានឈានជើងឡើងលើឆាក ហើយបានចែករំលែកថា គាត់មានចំណូលចិត្តប្រមូលវត្ថុបុរាណជាច្រើនឆ្នាំមកហើយ។ ថ្ងៃនេះគាត់បាននាំយកវត្ថុមួយដែលគាត់ស្រលាញ់បំផុតគឺ ខ្សែក្រវាត់មាស ដែលគាត់បានទិញពីផ្សារបុរាណកាលពី១០ ឆ្នាំមុនក្នុងតម្លៃ ១៨០,០០០ យន់ ដើម្បីសុំអ្នកជំនាញជួយវាយតម្លៃ។

នៅខាងក្រៅ ខ្សែក្រវាត់នេះមានរូបរាងនិងការរចនាពិសេស។ ឆ្លាក់យ៉ាងល្អិតល្អន់ជាមួយនឹងលំនាំស្មុគ្រស្មាញដែលភ្ជាប់ផ្នែកស្រដៀងគ្នាជាច្រើនទៅនឹងខ្សែក្រវ៉ាត់។ វាមើលទៅដូចជាខ្សែក្រវាត់ដែលពាក់ដោយស្តេចនៅសម័យបុរាណ។ ខ្សែក្រវាត់នេះក៏ភ្លឺរលោង ទាក់ទាញការចាប់អារម្មណ៍ពីគ្រប់គ្នា។
បុរសចំណាស់បាននិយាយថា គាត់តែងតែជឿថានេះគឺជាកំណប់ទ្រព្យ។ ដូច្នេះ គាត់យកវាទៅដាក់ក្នុងសុវត្ថិភាពនៅផ្ទះ។ រហូតមកដល់ពេលថ្មីៗនេះនៅពេលដែលកម្មវិធី Treasure Appraisal បានក្លាយជាការពេញនិយមយ៉ាងខ្លាំង។ អ្នកជំនាញល្បីៗក៏បានចូលរួមផងដែរ។ គាត់បានសម្រេចចិត្តនាំយកវាមកទីនេះ ដើម្បីសុំអ្នកជំនាញពិនិត្យវា។
បុរសចំណាស់រូបនេះបានបន្ថែមថា វាទើបតែប៉ុន្មានឆ្នាំមុនប៉ុណ្ណោះ។ អ្នកជំនួញបរទេសម្នាក់បានស្នើសុំទិញខ្សែក្រវាត់មាសនេះក្នុងតម្លៃ ១០០លានយន់ ប៉ុន្តែបន្ទាប់ពីគិតបានមួយសន្ទុះ គាត់ក៏សម្រេចចិត្តបដិសេធ។ ព្រោះមិនចង់យកទ្រព្យសម្បត្តិរបស់ប្រទេសចោល។ ក្រោយពីបានឮដូច្នេះ អ្នកជំនាញបានពាក់ស្រោមដៃយ៉ាងរហ័ស ហើយបានទទួលខ្សែក្រវាត់មាសពីបុរសចំណាស់ដើម្បីត្រួតពិនិត្យ។
បន្ទាប់ពីការពិចារណាដោយប្រុងប្រយ័ត្ន ភ្លាមៗនោះ អ្នកជំនាញបាននិយាយអ្វីមួយដែលធ្វើឲ្យភ្ញាក់ផ្អើល និងខកចិត្តទាំងបុរសចំណាស់ និងទស្សនិកជន។ អ្នកជំនាញសម្តែងការកោតសរសើរជាខ្លាំងចំពោះបុរសចំណាស់ ដោយសារតែគាត់ស្រលាញ់វត្ថុបុរាណ និងស្នេហាជាតិ។ ប៉ុន្តែខ្សែក្រវាត់មាសដែលគាត់យកមកត្រូវបានគេបញ្ជាក់ថាជាក្លែងក្លាយ។ ដោយពិចារណាលើសម្ភារៈ និងបច្ចេកទេសផលិត រួមទាំងការគណនាអំឡុងពេលដែលវាត្រូវបានផលិត។ អ្នកជំនាញអាចកំណត់បានថា នេះមិនមែនជាវត្ថុបុរាណទេ។ វាគ្រាន់តែជាការស្រោបមាសប៉ុណ្ណោះ។ មិនមែនជាមាសសុទ្ធទៀត។ ប៉ុន្តែដោយសារគាត់បានថែរក្សាវាយ៉ាងប្រុងប្រយ័ត្ន ទើបវាភ្លឺរលោង ជាស្នាដៃធ្វើត្រាប់តាមសិប្បកម្មផលិតតាមវិធីសាស្រ្តទំនើប។
យ៉ាងណាមិញ ក្រោយស្តាប់ការពន្យល់របស់អ្នកជំនាញ បុរសចំណាស់មានការភ្ញាក់ផ្អើល និងខកចិត្តយ៉ាងខ្លាំង។ ទឹកភ្នែកហូរដោយស្ងៀមស្ងាត់នៅលើឆាក គាត់មិនជឿខ្សែក្រវ៉ាត់ដែលគាត់បានទិញនោះក្លែងក្លាយ ហើយជឿថា វាជាសំណាង។
ទីបំផុត បុរសចំណាស់ម្នាក់នេះ សោកស្ដាយបានដើរចេញ ខណៈអ្នកជំនាញបានព្រមានគ្រប់គ្នា ឲ្យប្រុងប្រយ័ត្ន នៅពេលចាប់ផ្តើមដើរលើផ្លូវប្រមូលវត្ថុបុរាណ។ ដើម្បីចៀសវាងការខ្ជះខ្ជាយលុយ ព្រោះពេលបច្ចេកវិទ្យាកាន់តែទំនើប សមត្ថភាពក្នុងការធ្វើត្រាប់តាមគឺកាន់តែស្មុគស្មាញ ធ្វើឲ្យមនុស្សកាន់តែពិបាកក្នុងការបែងចែក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រុស្ស៊ី ជីកបានគ្រាប់ពេជ្រធំបំផុតមិនធ្លាប់មានក្នុងប្រទេស

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ