Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ប្រាប់ គីម ជុងអ៊ុន ថា រុស្ស៊ី នឹងជួយ កូរ៉េខាងជើង ក្នុងកម្មវិធី​សំខាន់ៗចំនួន ២

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅឯទីលានបាញ់បង្ហោះយានអវកាស Vostochny Cosmodrome ថា ប្រទេសរុស្ស៊ីនឹងជួយក្នុងកម្មវិធីរុករកអវកាស និងសាងសង់គ្រាប់រ៉ុកកែតទៅដល់រដ្ឋាភិបាលកូរ៉េខាងជើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថាតើរុស្ស៊ីនឹងជួយកូរ៉េខាងជើងលើការសាងសង់ផ្កាយផ្កាយរណបដែរឬក៏យ៉ាងណា, លោក ពូទីន លើកឡើងថា “នេះហើយជាមូលហេតុដែលយើងមកដល់ទីលានបាញ់បង្ហោះយានអវកាស Vostochny Cosmodrome គឺដើម្បីបញ្ហាទាំងអស់នេះ” ។

បន្ថែមពីលើនេះ នៅពេលអ្នកសារព័ត៌មានចាក់សួរថាតើកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធានឹងត្រូវលើកយកមកពិភាក្សា ក្នុងអំឡុងពេលកិច្ចចរចាជាមួយមេដឹកនាំកូរ៉េខាងជើងដែរឬទេ, លោកប្រធានាធិបតីបានឆ្លើយតបថា “យើងនឹងនិយាយអំពីបញ្ហាទាំងអស់នេះបន្តិចម្តងៗ ព្រោះយើងត្រូវការពេលវេលា” ។

គួរបញ្ជាក់ថា នេះគឺជាជំនួបកំពូលលើកទី ២ រវាងលោក គីម និងលោក ពូទីន បន្ទាប់ពីមេដឹកនាំទាំងពីបានជួបគ្នាម្ដងរួចទៅហើយនៅឆ្នាំ ២០១៩ ក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោក គីម នៅក្រៅប្រទេស ក្រោយពិភពលោកជួបប្រទះវិបត្តិជំងឺរាតត្បាតកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តើ ពូទីន នឹងឲ្យ កូរ៉េខាងជើង ដឹកអ្វីទៅប្រទេសវិញ ហើយ រុស្ស៊ី ទទួលបានអ្វី​ពី គីម ជុងអ៊ុន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម