Connect with us

ព័ត៌មានអន្ដរជាតិ

បន្ទាប់ពីលោក គីម ជុងអ៊ុន, រដ្ឋមន្ត្រីការបរទេសចិន​ នឹងធ្វើទស្សកិច្ចនៅ រុស្ស៊ី ម្តង

បានផុស

នៅ

ទីក្រុងមូស្គូ បានប្រកាសនៅថ្ងៃពុធទី១៣ខែកញ្ញាថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីរុស្ស៊ី នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយសមភាគីលោក Sergei Lavrov។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានបទនៃកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំទាំង២ មិនត្រូវបានគេបង្ហាញឲ្យដឹងនោះទេ។

សេចក្តីប្រកាសនេះធ្វើឡើង ខណៈមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងបំពេញទស្សនកិច្ចប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។

នៅឯទីលានបាញ់បង្ហោះយានអវកាស Vostochny Cosmodrome, លោក ពូទីន ប្រាប់លោក គីម ថា រុស្ស៊ី នឹងជួយក្នុងកម្មវិធីរុករកអវកាស និងផលិតគ្រាប់រ៉ុកកែតទៅដល់រដ្ឋាភិបាលកូរ៉េខាងជើង។

គួរបញ្ជាក់ថា នេះគឺជាជំនួបកំពូលលើកទី ២ រវាងលោក គីម និងលោក ពូទីន បន្ទាប់ពីមេដឹកនាំទាំងពី ជួបគ្នាម្ដងកាលពីឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោក គីម នៅក្រៅប្រទេស ក្រោយពិភពលោកជួបប្រទះវិបត្តិជំងឺរាតត្បាតកូវីដ១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Devdiscourse

ចុចអាន៖ លោក ពូទីន ប្រាប់ គីម ជុងអ៊ុន ថា រុស្ស៊ី នឹងជួយ កូរ៉េខាងជើង ក្នុងកម្មវិធី សំខាន់ៗចំនួន ២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម