ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំង ចិន ចំនួន ២៨ គ្រឿងហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់ តៃវ៉ាន់
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសចិនចំនួន ២៨ គ្រឿងបានហោះហើរចូលមកក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួននៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញានេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ។

ក្រសួងការពារជាតិតៃវ៉ាន់ឲ្យដឹងទៀតថា នៅវេលាម៉ោងប្រហែល ៦ ព្រឹក យន្តហោះចម្បាំងរបស់កងទ័ពចិនប្រមាណ ២៨ គ្រឿង រួមទាំងយន្តហោះចម្បាំង J-10 បានហោះហើរចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) នៃភាគនិរតីកោះតៃវ៉ាន់ ។
ស្របពេលជាមួយគ្នានោះ យន្តហោះចម្បាំងចិនមួយចំនួនក៏បានហោះឆ្លងកាត់ច្រក Bashi ដើម្បីធ្វើសមយុទ្ធជាមួយនាវាផ្ទុកយន្តហោះចិន Shandong នៅតំបន់ប៉ាស៊ីហ្វិកផងដែរ ។

ទន្ទឹមនោះ កងកម្លាំងដែនអាកាសតៃវ៉ាន់ក៏កំពុងតាមដានស្ថានការណ៍ពាក់ព័ន្ធទាំងអស់ ជាពិសេសតៃវ៉ាន់ក៏បញ្ជូនយន្តហោះចម្បាំង និងការអនុវត្តប្រព័ន្ធការពារដែនអាកាស ដើម្បីជាការឆ្លើយតបទៅសកម្មភាពរបស់កងទ័ពអាកាសចិនផងដែរ ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិងកំពុងបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការឃុបឃិតគ្នារវាងកងកម្លាំងឯករាជ្យតៃវ៉ាន់ និងសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ តើ ពូទីន នឹងឲ្យ កូរ៉េខាងជើង ដឹកអ្វីទៅប្រទេសវិញ ហើយ រុស្ស៊ី ទទួលបានអ្វី ពី គីម ជុងអ៊ុន?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ