Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពរុស្ស៊ី ព្រមានថា ការវាយលុកអ៊ុយក្រែន​ គ្រាន់ជាចំណុចចាប់ផ្តើមប៉ុណ្ណោះ សង្គ្រាមមិនបញ្ចប់ត្រឹមនៅកន្លែងហ្នឹងទេ

បានផុស

នៅ

មេទ័ពថ្មីរបស់រុស្ស៊ី បានព្រមានថា ការលុកលុយរបស់លោក វ្ល៉ាឌីមៀរ ពូទីន លើអ៊ុយក្រែន គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយសង្រ្គាមនឹងមិនបញ្ចប់ត្រឹមនៅទីនោះទេ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងពេលបង្ហាញវត្តមានក្នុងទូរទស្សន៍រដ្ឋ Russia-1 កាលពីថ្ងៃអង្គារទី១២ខែកញ្ញា, លោកវរសេនីយ៍ឯក Andrey Mordviche រំពឹងថា ក៏នឹងមានជម្លោះជាមួយបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀតផងដែរនាពេលអនាគតខាងមុខនេះ ។

ការលុកលុយរបស់ប្រធានាធិបតីរុស្ស៊ីក្នុងខែកុម្ភៈឆ្នាំ២០២២ បានបង្កើនភាពភ័យខ្លាចនៃជម្លោះពិភពលោកកាន់តែធំ ដល់ថ្នាក់មានអ្នកខ្លះព្រមានថា វាអាចបង្កទៅជាសង្គ្រាមលោកលើកទី៣ ដោយសារតែរុស្ស៊ី និងសម្ព័ន្ធមិត្ត ប្រយុទ្ធប្រឆាំងអង្គការណាតូ និងលោកខាងលិចផ្សេងទៀត។

លោក Andrey Mordviche (រូបថត៖ WIKI)

ការអត្ថាធិប្បាយរបស់លោក Mordvichev ធ្វើឲ្យគេសង្ស័យអំពីផែនការ ដែលកំពុងត្រូវបានចែករំលែកជាមួយមន្ត្រីយោធាជាន់ខ្ពស់របស់ទីក្រុងមូស្គូ ដោយលើកឡើងថា លោក ពូទីន មានបំណងបន្តសង្រ្គាមរបស់គាត់សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយថែមទាំង រាលដាលដល់ប្រទេសលោកខាងលិចទៀតផង។

នៅពេលដែលត្រូវបានសួរក្នុងទូរទស្សន៍ Russia-1 ថាតើ អ៊ុយក្រែនគ្រាន់តែជាឈ្នាន់មែនឬទេ? លោក Mordvichev និយាយថា ការវាយលុកកាលពីឆ្នាំមុន គ្រាន់តែជាការចាប់ផ្តើមនៃមហិច្ឆតាយោធារបស់រុស្ស៊ីប៉ុណ្ណោះ។

(រូបថត៖ Getty Images)

លោកគូសបញ្ជាក់​ថា “​នៅ​មាន​ពេល​វេលា​ច្រើន​ទៀត​។ វាគ្មានន័យអ្វីទេ ដែលត្រូវនិយាយអំពីរយៈពេលជាក់លាក់ណាមួយ។ ប្រសិនបើយើងកំពុងនិយាយអំពីអឺរ៉ុបខាងកើត នោះវានឹងយូរជាងនេះ។ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ សង្រ្គាមនឹងមិនឈប់នៅទីនេះទេ”។

គួរបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែន ដោយអះអាងថា មានគោលបំណងរំដោះតំបន់ Donbass ជាកន្លែងដែលប្រជាជន Donetsk និង Lugansk រស់នៅក្រោមការវាយប្រហារជាប្រចាំពីកងកម្លាំងទីក្រុងកៀវ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ សេចក្តីរាយការណ៍៖ អាមេរិក ជិតបញ្ជូន មីស៊ីលរយៈចម្ងាយឆ្ងាយ បំពាក់គ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែនហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម