Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី គ្រោងហាមឲ្យមិនលក់ទំនិញលើបណ្ដាញសង្គម

បានផុស

នៅ

បើយោងតាមអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីលោក លោក Jerry Sambuaga បានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងហាមឃាត់ការលក់ទំនិញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្រោមបទប្បញ្ញត្តិពាណិជ្ជកម្មថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកលក់ពាណិជ្ជកម្មអេឡិចត្រូនិចដោយប្រើការកំណត់តម្លៃថោកនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងគំរាមកំហែងទីផ្សារក្រៅបណ្តាញនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ ។

ទន្ទឹមនោះ លោក Sambuaga ក៏ប្រាប់សភាឥណ្ឌូណេស៊ីផងដែរថា ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងពាណិជ្ជកម្មសង្គម គឺមិនអាចរួមបញ្ចូលគ្នាបានទេ ហើយបទ​បញ្ញតិ្តពាណិជ្ជកម្មនេះ កំពុងតែដំណើរការ ។

ជាការឆ្លើយតប TikTok បាននិយាយថា ការបំបែកប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ទៅជាវេទិកាផ្សេងៗគ្នា នឹងធ្វើឲ្យអាជីវករ និងអ្នកប្រើប្រាស់ឥណ្ឌូណេស៊ីខូចប្រយោជន៍ដូចគ្នា ខណៈឥណ្ឌូណេស៊ីមានអ្នកប្រើប្រាស់ TikTok ដល់ ១២៥ លាននាក់ ហើយមានអាជីវកម្មខ្នាតតូចចំនួន ២ លានគណនី ខណៈសម្រាប់បណ្តាញសង្គមផ្សេងទៀត ដូចជា Facebook ជាដើម នៅមិនទាន់មានការឆ្លើយតបឡើយទេ ។

បើយោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សា Momentum Works បានឲ្យដឹងថា ឥណ្ឌូណេស៊ីរកបាន ៥២​ ពាន់លានដុល្លារ នៃប្រតិបត្តិការពាណិជ្ជកម្មតាមអេឡិចត្រូនិកកាលពីឆ្នាំមុន ខណៈវិស័យពាណិជ្ជកម្មអេឡិចត្រូនិកឥណ្ឌូណេស៊ីរំពឹងថានឹងកើនឡើងដល់ ៩៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Nikkei Asia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម