ព័ត៌មានអន្ដរជាតិ
រុស្ស៊ី រៀបចំម្ហូប ៧ មុខ និងស្រា ២ ប្រភេទជូនជាពិសេសសម្រាប់លោក គីម ជុងអ៊ុន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធពិតជាមិនឲ្យលោក គីម ជុងអ៊ុន ខកបំណងនោះទេសម្រាប់ការទទួលស្វាគមន៍មេដឹកនាំកូរ៉េខាងជើងរូបនេះមកកាន់ទឹកដីនៃប្រទេសរុស្ស៊ី ជាពិសេសការរៀបចំម្ហូបអាហារពេលល្ងាចយ៉ាងសម្រិតសម្រាំងទៅដល់គណៈប្រតិភូរបស់កូរ៉េខាងជើងតែម្ដង ។

ទន្ទឹមនោះ អាហារពេលល្ងាចនេះក៏រៀបចំឡើង បន្ទាប់ពីលោក គីម បានជួបពិភាក្សាការងារជាមួយលោក ពូទីន អស់រយៈពេលជាង ១ ម៉ោងនៅឯទីលានបាញ់បង្ហោះយានអវកាស Vostochny Cosmodrome ក្នុងខេត្ត Amur នៃចុងបូព៌ារបស់រុស្ស៊ី ។
នេះគឺជាបញ្ជីមុខម្ហូបដែលរុស្ស៊ីរៀបចំយ៉ាងពិសេសទៅដល់គណៈប្រតិភូរបស់កូរ៉េខាងជើង រួមទាំងលោក គីម ជុងអ៊ុន ផងដែរ៖
- សាឡាត់សាច់ទាជាមួយផ្លែល្វាបារាំង និងផ្លែ Nectarine
- នំប៉ាវសាច់ក្តាម Kamchatka
- ត្រីមាសខ្មៅ Sturgeon ជាមួយផ្សិត និងដំឡូង
- សាច់គោអាំងជាមួយបន្លែ
- ស៊ុបត្រីនាគ
- ការ៉េមផ្លែសាជី
- ផ្លែ Lingonberry ជាមួយគ្រាប់ស្រល់ និងទឹកដោះគោខាប់

ចំណែកសម្រាប់ម៉ឺនុយស្រាដែលលោក ពូទីន រៀបចំដល់លោក គីម គឺមាន ២ ប្រភេទដូចជា ស្រា ស East Hill Blend, Usadba Divnomorskoe, Russia 2021 និងស្រាក្រហម Cabernet Sauvignon, Usadba Divnomorskoe, Russia 2020 ។
គួរបញ្ជាក់ថា នេះជាអាហារពេលល្ងាចថ្នាក់រដ្ឋលើកទី ២ ហើយដែលរុស្ស៊ីបានរៀបចំជូនសម្រាប់លោក គីម ជុងអ៊ុន ខណៈរដ្ឋាភិបាលទីក្រុងមូស្គូក៏រៀបចំឡើងយ៉ាងពិសេសសម្រាប់មេដឹកនាំកូរ៉េខាងជើងរូបនេះរួចហើយផងដែរ អំឡុងពេលបុរសនុយក្លេអ៊ែរវ័យ ៣៩ ឆ្នាំអញ្ជើញទស្សនកិច្ចក្នុងទីក្រុង Vladivostok កាលពីឆ្នាំ ២០១៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តើ ពូទីន នឹងឲ្យ កូរ៉េខាងជើង ដឹកអ្វីទៅប្រទេសវិញ ហើយ រុស្ស៊ី ទទួលបានអ្វីពី គីម ជុងអ៊ុន?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ