ព័ត៌មានអន្ដរជាតិ
បុរសជនជាតិ អ៊ូហ្គង់ដា រៀបការប្រពន្ធ៧នាក់ ខណៈបំណងអនាគតចង់បានបន្ថែមទៀត
អ្នកជំនួញជនជាតិអ៊ូហ្គង់ដា Ssaalongo Nsikonenne Habib Ssezzigu បានរៀបការជាមួយប្រពន្ធ ៧ នាក់ក្នុងថ្ងៃតែមួយនៅភូមិ Bugereka នៃស្រុក Mukono កាលពីថ្ងៃអាទិត្យទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កូនក្រមុំត្រូវបានគេនាំទៅហាងកែសម្ផស្សដើម្បីតុបតែងខ្លួន មុនឡើងជិះឡាន Super Custom ដែលមានឈ្មោះកូនក្រមុំនីមួយៗនៅលើនោះ។ ក្នុងពេលរថយន្តឆ្លងកាត់ទីក្រុង បុរសមានប្រពន្ធច្រើនរូបនេះត្រូវបានអ្នកភូមិរស់នៅជាមួយគ្នា ទះដៃអបអរសាទរ និងធ្វើជាសាក្សីក្នុងពិធីយ៉ាងអធិកអធមផងដែរ ។
ភរិយាទាំងប្រាំពីររបស់គាត់មានឈ្មោះដូចជា Mariam, Madinah, Aisha, Zainabu, Fatuma, Rashida និង Musanyusa ។ លោកបានបន្តថា «មិនមានការប្រច័ណ្ឌរវាងប្រពន្ធខ្ញុំទេ» គាត់បាននិយាយថា ចង់បន្ថែមប្រពន្ធបន្ថែមទៀតនៅថ្ងៃអនាគតទៀតផង។
ទោះយ៉ាងណាក៏ដោយ លោកក៏បាននិយាយបន្តថា លោកតារបស់លោកមានប្រពន្ធ៦នាក់ ដែលបែកគ្នាហើយ។ ចំណែក ឪពុកចុងរបស់គាត់មានប្រពន្ធប្រាំ ខណៈកូនកំលោះត្រូវបានគេនិយាយថា បានបំបែកកំណត់ត្រាមានភរិយាច្រើននៅក្នុងប្រទេសអ៊ូហ្គង់ដាភ្លាមៗ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសចិនម្នាក់ខកចិត្តខ្លាំង ក្រោយដឹងថាវត្ថុបុរាណខំរក្សាទុករាប់ឆ្នាំ ជារបស់ក្លែងក្លាយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ