ព័ត៌មានអន្ដរជាតិ
លោក ភិថា ស្ថិតក្នុងបញ្ជីអ្នកមានឥទ្ធិពលទាំង ១០០ នាក់របស់ពិភពលោក
ទស្សនាវដ្ដី Time លាតត្រដាងឈ្មោះអ្នកមានឥទ្ធិពលទាំង១០០នាក់នាពេលអនាគត ខណៈដែល Times 100 Next ចែកចេញជា៥ប្រភេទគឺ សិល្បករ, អ្នកមានភោគទ្រព្យ, អ្នកច្នៃប្រឌិត, កីឡាករ, អ្នកដឹកនាំ និងអ្នកតស៊ូមតិ។

ជាមួយគ្នានោះដែរ ឈ្មោះរបស់លោក Pita Limjaroenrat មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ត្រូវបានគេចុះក្នុងបញ្ជីឈ្មោះមួយក្នុងចំណោមឈ្មោះទាំង ១០០ នៅក្នុងបញ្ជី Times 100 Next ដែល Pitha ត្រូវបានជ្រើសរើសឲ្យស្ថិតក្នុងប្រភេទមេដឹកនាំកំពូលៗ(Leaders)។
ទស្សនាវដ្ដី Time បានលើកឡើងពីលោកថា “តើអ្វីដែលគួរឲ្យកត់សម្គាល់ជាងការឈ្នះឆ្នោតរបស់ Pitha Limcharoenrat? គឺជាការប៉ុនប៉ងដើម្បីសម្រេចបាននូវគោលដៅរបស់គណបក្សចលនាឆ្ពោះទៅមុខ នៃនិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Harvard ដោយទទួលបាន ៣៨% នៃសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតរបស់ប្រទេសថៃនៅថ្ងៃទី ១៤ ខែឧសភា កន្លងទៅ។ ប៉ុន្តែផ្លូវទៅកាន់អំណាចរបស់ Pitha ត្រូវបានរារាំងដោយព្រឹទ្ធសភាដែលមិនជាប់ឆ្នោត និងឧបសគ្គផ្លូវច្បាប់ជាច្រើន។
ទោះយ៉ាងណាក៏ដោយ លោក Pitha ធ្លាប់មានប្រសាសន៍ទៅកាន់អ្នកគាំទ្របក្សថា “ខ្ញុំមានមោទនភាពចំពោះសមិទ្ធិផលរបស់យើង។ យើងអាចធ្វើបន្ថែមទៀតដើម្បីផ្ដល់ការត្រួតពិនិត្យ និងតុល្យភាពនៅក្នុងសភា ក៏ដូចជាសំឡេងសម្រាប់ប្រជាជននាថ្ងៃខាងមុខ”។
យ៉ាងណាមិញ ត្បិតថាលោកភិថាមិនបានក្លាយជានាយករដ្ធមន្រ្តីទី៣០របស់ប្រទេសថៃក្ដី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកត្រូវបានគេកត់ចំណាំទុក ដោយសារតែភាពជាអ្នកដឹកនាំរបស់លោកកាលកន្លងមក ក្នុងនាមជាបុរសវ័យក្មេង និងជាអតីតនិស្សិតមួយរូបផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក សេតថា ចាប់ផ្តើមអនុវត្ត ការចុះថ្លៃអគ្គិសនីនិងប្រេងម៉ាស៊ូត ជូនប្រជាជនថៃ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម