Connect with us

ព័ត៌មានអន្ដរជាតិ

រឿងរ៉ាវនៅមីយ៉ាន់ម៉ា និងរុស្ស៊ី ជាបញ្ហាដំបូងបំផុតដែលសាកល្បងគោលនយោបាយការបរទេសរបស់ Biden

បានផុស

នៅ

រដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការបង្ក្រាបដ៏ធំមួយទៅលើក្រុមប្រឆាំងនៅរុស្ស៊ីកំពុងបង្ហាញការសាកល្បងសម្រាប់រដ្ឋបាលលោក Biden ខណៈដែលរដ្ឋបាលមួយនេះព្យាយាមធ្វើឲ្យអាមេរិកវិលត្រឡប់ទៅជាមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកសាជាថ្មី ។

ដោយបានចូលកាន់តំណែងជាមួយនឹងការសន្យាដើម្បីស្តារការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ និងការបើកចំហនយោបាយនោះ លោកប្រធានាធិបតី Joe Biden កំពុងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរនៅក្នុងតំបន់ពីរផ្សេងគ្នានៃពិភពលោកដែលត្រូវបានគេព្រងើយកន្តើយ ឬជាប្រធានបទមិនស៊ីសង្វាក់គ្នា អំឡុងយុគសម័យលោក Trump ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលនេះសហរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហាទាំងនេះដែលអាចប៉ះពាល់ដល់តុល្យភាពអំណាចរបស់ពិភពលោកជាមួយនឹងភាពវឹកវរនៅមីយ៉ាន់ម៉ា ។

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយកាលពីថ្ងៃចន្ទថា “សហរដ្ឋអាមេរិកនៅតែជាប្រទេសមួយក្នុងពិភពលោកដែលស្វែងរកភាពជាអ្នកដឹកនាំ ហើយវានឹងត្រូវការពេលវេលាខ្លះ ប៉ុន្តែលោក Biden ពិតជាប្តេជ្ញាចិត្តធ្វើវាឲ្យបាន” ។

លោកស្រីបាននិយាយ បន្ទាប់ពីលោក Biden បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា លោកនឹងស្វែងរកការដាក់ទណ្ឌកម្មសាជាថ្មីលើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីត្រូវបានដកចេញ ក្រោយប្រទេសនេះបានវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យក្នុងអំឡុងរដ្ឋបាលលោក Obama ។

លោក Biden បាននិយាយថា “សហរដ្ឋអាមេរិកបានដកទណ្ឌកម្មលើប្រទេសភូមាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះដោយផ្អែកលើវឌ្ឍនភាពឆ្ពោះទៅរកប្រជាធិបតេយ្យ ។ ការបញ្ច្រាស់នៃវឌ្ឍនភាពនោះនឹងចាំបាច់ត្រូវពិនិត្យឡើងវិញជាបន្ទាន់នូវច្បាប់ និងអាជ្ញាធររបស់យើង ហើយបន្ទាប់មកនឹងមានសកម្មភាពសមស្រប ។ សហរដ្ឋអាមេរិកនឹងគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកន្លែងណាដែលមានការវាយប្រហារ” ។

នៅក្នុងប្រទេសមីយ៉ាន់ម៉ាកងទ័ពបានកាន់កាប់ប្រទេសដោយធ្វើរដ្ឋប្រហារមួយ និងបានឃុំខ្លួនអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ក៏ដូចជាឥស្សរជនកំពូលៗរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ។

ភាពតានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងកើតឡើង ប៉ុន្តែភាគច្រើនស្ថិតនៅក្រោមរ៉ាដារបស់ទីក្រុងវ៉ាស៊ីនតោនដែលកំពុងខ្វាយខ្វល់ពីវីរុសកូរ៉ូណា បន្ទាប់ពីមានសម្ពាធសាធារណៈ និងឯកជនអស់ជាច្រើនទសវត្សមកហើយនៅទីក្រុងយ៉ាំងហ្គោនដើម្បីបង្កើតកំណែទម្រង់ប្រជាធិបតេយ្យ ។

ចំណែកនៅប្រទេសរុស្ស៊ីទោះបីមានឧបាយកលនយោបាយរបស់លោក Trump ក៏ដោយក៏ស្ថានភាពនេះមិនអាចធ្វើអ្វីលើប្រទេសនេះអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីការប៉ុនប៉ងទាក់ទាញទីក្រុងម៉ូស្គូឲ្យចូលទៅក្នុងផ្នត់គំនិតប្រជាធិបតេយ្យដោយចាប់ផ្តើមជាមួយនឹងការបញ្ចប់នៃសង្គ្រាមត្រជាក់ និងការដួលរលំនៃសហភាពសូវៀត ។

នៅទីនោះប្រធានាធិបតី វ្លាឌីមៀ ពូទីន កំពុងប្រើកណ្តាប់ដៃដែកដើម្បីព្យាយាមបង្ក្រាបបាតុកម្មគាំទ្រឥស្សរជនប្រឆាំងលោក Alexei Navalny ហើយរឿងនេះកំពុងប្រឈមមុខនឹងការព្រមានពីទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប ។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានផ្សាយកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ីកំពុងត្រូវបានពិចារណាមិនត្រឹមតែសម្រាប់ការបង្ក្រាបលើលោក Navalny ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិតលើការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងការផ្តល់រង្វាន់ដល់ក្រុមតាលីបង់សម្រាប់គោលដៅកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន ។

លោក Blinken បានប្រាប់ទូរទស្សន៍ NBC News ថា “យើងកំពុងពិនិត្យមើលរឿងទាំងអស់នេះ ។ ពួកគេទាំងអស់កំពុងស្ថិតក្រោមការត្រួតពិនិត្យ ។ ហើយផ្អែកលើលទ្ធផលនៃការពិនិត្យឡើងវិញនោះយើងនឹងចាត់វិធានការដើម្បីគាំទ្រផលប្រយោជន៍របស់យើង ហើយប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់រុស្ស៊ី” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AP

ចុចអាន ៖ មកមើលស្ថានភាពនៅក្នុងរដ្ឋធានីមីយ៉ាន់ម៉ា បន្ទាប់ពីយោធាដណ្តើមអំណាច (មានវីដេអូ)

ចុចអាន ៖ តើរដ្ឋប្រហារលើកនេះអាចបញ្ចប់ជីវិតនយោបាយរបស់លោកស្រី ស៊ូជី ពិតមែនឬទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សន្តិសុខសង្គម២៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម