Connect with us

ព័ត៌មានអន្ដរជាតិ

ក្រសួងការបរទេស ចិន ៖ ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងបង្កើត “ច្រករបៀងត្រី និងស្រូវ”

បានផុស

នៅ

រដ្ឋាភិបាលទីក្រុងប៉េកាំងសង្ឃឹមថា ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងផ្តល់នូវគំនិតផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការដូចជា “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះបានកើតឡើង បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Xinhua ដែលបានសួរនាំថា តើ​ចិន​យល់​ឃើញ​យ៉ាង​ណា​ចំពោះ​ទំនាក់​ទំនង​ចិន-កម្ពុជា​បច្ចុប្បន្ន? តើចិនរំពឹងអ្វីខ្លះពីដំណើរទស្សនកិច្ចនេះ?

លោកស្រី Mao Ning បាននិយាយថា “តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីចិន Li Qiang, សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ក៏នឹងជួបលោកប្រធានាធិបតី Xi Jinping និងប្រធានសភាតំណាងប្រជាជនចិនលោក Zhao Leji ផងដែរ” ។

លោកស្រីបន្ថែមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ នឹងបង្ហាញពីដំណើរឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ។ ជាពិសេសយើងសង្ឃឹមថា នឹងផ្តល់នូវគំនិតផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការដូចជា “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” ហើយរួមគ្នាឆ្ពោះទៅរកយុគសម័យថ្មីរួមគ្នាផងដែរ ។

ជាចុងក្រោយលោកស្រីបញ្ជាក់ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់​សម្ដេចធិបតី ហ៊ុន ម៉ា​ណែ​ត បន្ទាប់ពីសម្ដេច​ចូលកាន់​តំណែង​ ហើយវា​បង្ហាញ​ពី​សារៈសំខាន់​ដ៏​ធំធេង​ដែល​រដ្ឋាភិបាលថ្មីរបស់​កម្ពុជា​បានផ្សារ​ភ្ជាប់​ទំនាក់ទំនង​ចិន​-​កម្ពុជា ។ ម្យ៉ាងឆ្នាំនេះក៏ជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា និងឆ្នាំមិត្តភាពចិន-កម្ពុជាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ MFA.Gov

ចុចអាន ៖ លោក Blinken ៖ ការប្រកួតប្រជែងរបស់ អាមេរិក ជាមួយចិន និងរុស្ស៊ី ជា សញ្ញាបញ្ចប់សណ្ដាប់ធ្នាប់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កម្ពុជា​​​ប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយ​ស្តីពី “ការ​បង្ការនិងទប់ស្កាត់ការ​ប្រើប្រាស់ពលកម្មកុមារ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋក្បឿង,កសិឧស្សាហកម្ម”

នយោបាយ៨ ម៉ោង មុន

អ្នក​ឃ្លាំ​មើល ៖ រដ្ឋាភិបាល​ប្រឹងប្រែង​ជួយ​ជនរងគ្រោះ​ក្នុង​ករណី​រញ្ជួយ​ដី​នៅ​ថៃ និង​អំពាវនាវ​​សាច់ញាតិ​ទាក់ទង​ទៅ​មន្រ្តីស្ថាន​ទូត​

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គនាយកដ្ឋាន​ពន្ធនាគារ ជំរុញ​ឱ្យ​ប្រធាន​ពន្ធនាគារ​ថ្មី​​​កែប្រែ​​ទណ្ឌិតក្នុងពន្ធនាគារ ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានីឱ្យកងកម្លាំង និងអាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពថ្ងៃបុណ្យចូលឆ្នាំថ្មី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម២០ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍១៤ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម