Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ​​​ជា​ប្រទេស​ទី១ ​តែងតាំង ​ឯកអគ្គរដ្ឋទូត​ប្រចាំ​​អាហ្វហ្គានីស្ថាន ​ក្រោយ​ក្រុម​តាលីបង់​ ឡើងកាន់អំណាច

បានផុស

នៅ

ចិន ​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​តែងតាំង ​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​អាហ្វហ្គានីស្ថាន ​ចាប់​តាំង​ពី​ក្រុម​តាលីបង់​ ឡើងកាន់អំណាច​ក្នុង​ឆ្នាំ២០២១។

(រូបថត៖ កាលិយាល័យព័ត៌មានក្រុមតាលីបង់)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមតាលីបង់និយាយថា ការតែងតាំងលោក ចាវ ស៊ីង គឺជាសញ្ញាមួយសម្រាប់ប្រជាជាតិដទៃទៀត ក្នុងការបង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់ខ្លួន។

ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នក​វិភាគ​និយាយ​ថា ចំណាត់ការ​នេះ បាន​បង្ហាញ​ពី​របៀប​ដែល​ចិន ​កំពុងព្យាយាម​បង្កើត​ឥទ្ធិពល​របស់​ខ្លួន នៅ​ក្នុង​តំបន់។

(រូបថត៖ GNN)

មេដឹកនាំតាលីបង់ បានទទួលលោក ចាវ នៅវិមានប្រធានាធិបតី ក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃពុធទី១៣ខែកញ្ញា ជាមួយពិធីដ៏អ៊ឹកធឹក។

ដោយឡែក ក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា ទីក្រុងប៉េកាំង នឹងបន្តជំរុញកិច្ចសន្ទនា និងសហប្រតិបត្តិការ ជាមួយអាហ្វហ្គានីស្ថាន ហើយថា គោលនយោបាយរបស់ខ្លួនចំពោះប្រទេសនេះគឺ ច្បាស់លាស់និងសមស្រប។

(រូបថត៖ X)

ក្រសួងបន្ថែមថា ការតែងតាំងលោក ចាវ គឺជាផ្នែកមួយនៃការតែងតាំងប្តូរវេន នៃឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន។

ក្រុមតាលីបង់ មិនត្រូវបានទទួលស្គាល់ជាផ្លូវការដោយរដ្ឋាភិបាលបរទេសណាមួយឡើយ ប៉ុន្តែចិន គឺជាប្រទេសដំបូងគេ ដែលចូលរួមជាមួយពួកគេ ចាប់តាំងពីកងកម្លាំងបរទេសដឹកនាំដោយសហរដ្ឋអាមេរិក ដកខ្លួនចេញពីអាហ្វហ្គានីស្ថាននៅខែសីហាឆ្នាំ២០២១៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ តាលីបង់  សុំឲ្យរុស្ស៊ី និងអ៊ុយក្រែន ដោះស្រាយគ្នាដោយសន្តិវិធី ព្រោះខ្លួនបារម្ភជនស៊ីវិលស្លាប់ និងរបួស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥០ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម