Connect with us

ព័ត៌មានអន្ដរជាតិ

តើរថយន្តសំណព្វរបស់លោក ពូទីន ដែលឲ្យលោក គីម ជុងអ៊ុន ចូលជិះសាក មានតម្លៃប៉ុន្មាន?

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី​ លោក វ្ល៉ាឌីមៀរ ពូទីន ​បាន​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ​ឲ្យ​ចូលអង្គុយ​ក្នុង​រថយន្ត​ប្រណីតពាសដែក ដែល​ផលិត​ដោយ​រុស្ស៊ី។

(រូបថត៖ vietnam.postsen)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៣ ខែកញ្ញា មេដឹកនាំទាំងពីរ បានទៅទស្សនា Vostochny Cosmodrome ដែលជាកន្លែងបាញ់បង្ហោះយានអវកាសទំនើបបំផុតរបស់រុស្ស៊ី នៅភាគខាងកើតប្រទេស។

ពេល​ដើរ​ទៅទីលាន​ធំ មេដឹកនាំ​ទាំង​ពីរ​បានឈរ​ក្បែរ​កន្លែង​ចត​រថយន្ត Aurus របស់​លោក ពូទីន។ ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង រាយការណ៍ថា លោក ពូទីន បានអញ្ជើញលោក គីម ឲ្យទស្សនារថយន្តជាលក្ខណៈឯកជន មុនការសន្ទនាយ៉ាងកក់ក្តៅ។

(រូបថត៖ drive)

រថយន្ត Aurus Senat ត្រូវបានផលិតដោយវិទ្យាស្ថានរថយន្តរដ្ឋរុស្ស៊ី NAMI។ លោកពូទីន បានប្រើប្រាស់រថយន្ត Aurus ជាលើកដំបូងនៅក្នុងពិធីសម្ពោធចូលកាន់តំណែងលើកទីបួនរបស់គាត់ ក្នុងឆ្នាំ២០១៨ ដោយឈប់ប្រើរថយន្ត Mercedes S 600 Guard Pullman ដើម្បីបង្ហាញពីការស្នេហាជាតិ។

រថយន្ត Aurus Senat ត្រូវបានបំពាក់ដោយម៉ាស៊ីន V8 ៤.៤លីត្រ ដែលបង្កើតកម្លាំងសេះបាន៥៩៨ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ៩តង់។ វាមានល្បឿនអតិបរមា២៤៩គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចការពារប្រធានាធិបតីបាន ទោះរថយន្តលិចចូលទឹកក៏ដោយ។ វាក៏មានទ្វារក្រោយ ដើម្បីចាកចេញពេលមានអាសន្ន ហើយសូម្បីសម្បកកង់ ក៏អាចការពារគ្រាប់បានដែរ។

ជាទូទៅ រថយន្តនេះមានតម្លៃ២៤៥០០០ដុល្លារអាមេរិក ប៉ុន្តែចំពោះការផលិតជាពិសេសសម្រាប់ប្រធានាធិបតីរុស្ស៊ី គេមិនដឹងថាតើវាថ្លៃប៉ុនណានោះទេ៕

អត្ថបទ៖​ Vann Vann

ចុចអាន៖ លោក គីម ជុងអ៊ុន ប្តេជ្ញាគាំទ្ររុស្ស៊ី ទប់ទល់ជាមួយ សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម