Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងត្បូងប្រទេសឥណ្ឌា ផ្ទុះមេរោគមានអត្រាស្លាប់ខ្ពស់ ត្រូវបង្ខំចិត្តបិទសាលារៀន និងកន្លែងធ្វើការ 

បានផុស

នៅ

សាលារៀន និងកន្លែងធ្វើការនានា ត្រូវបានបិទនៅក្នុងផ្នែកខ្លះនៃរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីមានការឆ្លងមេរោគ Nipah ដ៏កម្រចំនួន៥ករណី។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មកទល់ពេលនេះ មនុស្ស២នាក់បានបាត់បង់ជីវិត ខណៈ៣នាក់ផ្សេងទៀត រួមទាំងកុមារម្នាក់ ផងដែរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ទន្ទឹមនោះ អាជ្ញាធរបានធ្វើតេស្តមនុស្សចំនួន៧០៦នាក់ រួមទាំងបុគ្គលិកសុខាភិបា១៥៣នាក់ផងដែរ ដើម្បីពិនិត្យមើលការរីករាលដាលនៃមេរោគនេះ ខណៈពួកគេកំពុងរង់ចាំលទ្ធផល។

នេះ​គឺជា​ការ​ផ្ទុះ​មេរោគ Nipah លើកទី​បួន​នៅក្នុង​រដ្ឋ Kerala ចាប់​តាំង​ពី​ឆ្នាំ២០១៨មក។

(រូបថត៖ AP)

អភិបាលរដ្ឋលោក Pinarayi Vijayan បានស្នើឲ្យប្រជាជន ចៀសវាងការជួបជុំជាសាធារណៈនៅទីក្រុង Kozhikode ក្នុងរដ្ឋ Kerala រយៈពេល១០ថ្ងៃសិន។

គាត់និយាយថា រដ្ឋាភិបាលកំពុងគិតគូរដល់ប្រជាជន ហើយស្នើដល់អ្នកទាំងអស់ ឲ្យអនុវត្តវិធានការបង្ការ ដោយពាក់ម៉ាស និងទៅមន្ទីរពេទ្យ សម្រាប់តែពេលណាមានអាសន្នប៉ុណ្ណោះ។

បើយោងតាមអង្គការសុខភាពពិភពលោក, Nipah គឺជាជំងឺឆ្លងពីសត្វមកមនុស្ស ជាពិសេសសត្វជ្រូកនិងប្រចៀវ។ វាក៏អាចឆ្លងតាមរយៈអាហារដែលមានមេរោគ និងតាមរយៈការប៉ះពាល់ជាមួយអ្នកដែលមានមេរោគផងដែរ។

(រូបថត៖ BT)

អ្នកដែលឆ្លងវីរុសនេះ ជួនកាលមិនបង្ហាញរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ទេ ប៉ុន្តែមានអ្នកខ្លះចេញសញ្ញានៃបញ្ហាផ្លូវដង្ហើមស្រួចស្រាវ។ ក្នុងករណីធ្ងន់ធ្ងរ ការឆ្លងមេរោគ Nipah អាចបណ្តាលឲ្យមានជំងឺរលាកខួរក្បាលលើទារក។

អត្រាមរណៈក្នុងចំណោមអ្នកឆ្លងមេរោគគឺខ្ពស់បំផុត ដោយសារតែវាមិនមានថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការទេ ពោលគឺការព្យាបាល ត្រូវបានកំណត់ចំពោះរោគសញ្ញាប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមាន វីរុសបណ្តាលឲ្យហើមខួរក្បាល អាចជារោគរាតត្បាតបន្ទាប់ពី កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៧ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

សន្តិសុខសង្គម៧ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម២២ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ១០ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម