Connect with us

ព័ត៌មានអន្ដរជាតិ

បក្សលោកស្រី អ៊ុងសាន ស៊ូជី ៖ យោធា មីយ៉ាន់ម៉ា បង្អត់អាហារ និងមិនបាន​ថែទាំសុខភាពលោកស្រីឡើយ

បានផុស

នៅ

គណបក្ស​នយោបាយ​របស់​លោកស្រី អ៊ុងសាន ស៊ូជី ​បាន​និយាយនៅ​ថ្ងៃ​ព្រហស្បតិ៍នេះថា យោធាមីយ៉ាន់ម៉ាកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយចោទប្រកាន់យោធាថា មិនបានផ្ដល់អាហារ និងការព្យាបាល ក៏ដូចជាការថែទាំសុខភាពដល់លោកស្រីនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីដើមខែកញ្ញានេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ម្ចាស់ជ័យលាភីណូបែលសន្តិភាពវ័យ ៧៨ ឆ្នាំរូបនេះកំពុងអាការៈវិលមុខ ក្អួត និងមិនអាចញ៉ាំអាហារបានស្រួលនោះទេ ដោយសារតែលោកស្រីហើមអញ្ចាញធ្មេញ ។

ទន្ទឹមនោះ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានបង្ហាញការព្រួយបារម្ភជាពិសេសថា លោកស្រី អ៊ុងសាន ស៊ូជី មិនទទួលបានការថែទាំសុខភាពគ្រប់គ្រាន់នោះទេ ហើយយោធាថែមទាំងមិនបានផ្តល់អាហារប៉ូវសុខភាព ឬកន្លែងស្នាក់នៅគ្រប់គ្រាន់សម្រាប់លោកស្រីផងដែរ” ។

សេចក្តីថ្លែងការណ៍របស់គណបក្សបាននិយាយទៀតថា “ការធ្វើបែបនេះមិនត្រឹមតែបណ្ដាលឲ្យសុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី ចុះអន់ខ្សោយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់លោកស្រីផងដែរ ដូច្នេះសូមខាងយោធាទទួលខុសត្រូវលើបញ្ហានេះ” ។

បច្ចុប្បន្នលោកស្រី អ៊ុងសាន ស៊ូជី កំពុង​ប្រឈម​នឹង​ការ​ឃុំខ្លួន​រយៈពេល ២៧ ឆ្នាំ ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់ចំនួន ១៩ ករណីរាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ ខណៈលោកស្រីក៏បាននឹងកំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងយោធាវិញផងដែរ ។

គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីយោធាមីយ៉ាន់ម៉ាឡើងកាន់អំណាចក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដោយបញ្ចប់ការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យរយៈពេល ១០ ឆ្នាំ និងធ្វើឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូលក្នុងភាពចលាចលដ៏បង្ហូរឈាមផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ មីយ៉ាន់ម៉ា តម្រូវឲ្យពលករចំណាកស្រុកបង់ប្រាក់ ២៥ ភាគរយចូលរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម