Connect with us

ព័ត៌មានអន្ដរជាតិ

បក្សប្រឆាំង អាមេរិក ឲ្យលោក Biden ឈប់ឈរឈ្មោះជាប្រធានាធិបតី និងចូលនិវត្តន៍ពីឆាកនយោបាយ

បានផុស

នៅ

លោក Mitt Romney សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានអំពាវនាវឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចូលនិវត្តន៍ពីឆាកនយោបាយជាមួយគាត់ ជាពិសេសឈប់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំក្រោយទៅ ។

លោក Mitt Romney

លោក Romney បានប្រាប់អ្នកយកព័ត៌មានថា “វានឹងក្លាយជារឿងដ៏អស្ចារ្យមួយ ប្រសិនបើលោក Biden ចូលនិវត្តន៍លែងពាក់ព័ន្ធនឹងរឿងនយោបាយ ព្រោះប្រធានាធិបតីរូបនេះធ្លាប់បាននិយាយហើយថា លោកចង់ទុកឱកាសឲ្យមនុស្សជំនាន់ក្រោយក្នុងការដឹកនាំប្រទេស” ។

ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសមាជិកសភាវ័យ ៧៦ ឆ្នាំមកពីរដ្ឋ Utah និងជាអតីតបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋក្នុងឆ្នាំ ២០១២ បានបង្ហាញពីការសម្រេចចិត្តចូលនិវត្តន៍ក្នុងឆាកនយោបាយនៅចុងឆ្នាំក្រោយ និងមិនឈរឈ្មោះសម្រាប់អាណត្តិទី ២ នៅឆ្នាំ ២០២៤ នោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Romney បានសង្កត់ធ្ងន់ថា “នៅចុងអាណត្តិក្រោយ ខ្ញុំនឹងមានអាយុជិត ៨០ ឆ្នាំហើយ ហើយនិយាយឲ្យត្រង់ទៅ វាដល់ពេលសម្រាប់អ្នកដឹកនាំជំនាន់ថ្មីក្នុងការសម្រេចចិត្ត ក៏ដូចជារៀបចំពិភពលោកដែលពួកគេបាននិងកំពុងរស់នៅឲ្យមានសណ្ដាប់ធ្នាប់” ។

គួរបញ្ជាក់ថា លោក Joe Biden បានប្រារព្ធខួបកំណើតគម្រប់ ៨០ ឆ្នាំកាលពីខែវិច្ឆិកា ឆ្នាំ២០២២  ហើយលោកក៏បានក្លាយជាប្រធានាធិបតីវ័យចំណាស់បំផុតមិនធ្លាប់មានរបស់អាមេរិកផងដែរ បន្ទាប់ពីស្បថចូលកាន់តំណែងក្នុងវ័យ ៧៨ ឆ្នាំកាលពីឆ្នាំ ២០២០ ហើយប្រសិនបើលោក Biden ឈ្នះការបោះឆ្នោតឆ្នាំ ២០២៤ ទៀត នោះលោកនឹងឈានដល់វ័យ ៨៦ ឆ្នាំ មុនចប់អាណត្តិទី ២ របស់គាត់ជាប្រធានាធិបតីសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម