Connect with us

ព័ត៌មានអន្ដរជាតិ

កូនប្រុសលោក ចូ បៃដិន ត្រូវតុលាការចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន ប្រឈមជាប់ពន្ធនាគារ ២៥ឆ្នាំ

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី១៤ខែកញ្ញា តុលាការសហព័ន្ធសហរដ្ឋអាមេរិក បានដាក់ការចោទប្រកាន់ចំនួន៣ករណី ប្រឆាំងលោក Hunter Biden ដែលជាកូនប្រុសរបស់ប្រធានាធិបតី Joe Biden។

លោក ចូ បៃដិន និងកូនប្រុស (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមឯកសាររបស់តុលាការ, ការចោទប្រកាន់ចំនួន៣ករណីលើលោក Hunter Biden គឺទាក់ទងទៅនឹងការទិញអាវុធ ហើយគាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ២៥ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោសលើការចោទប្រកាន់នេះមែន។

ដូចមានចែងក្នុងឯកសារ មហាគណៈវិនិច្ឆ័យនៃតុលាការរដ្ឋ Delaware បានយល់ព្រមលើការចោទប្រកាន់ចំនួន២ករណី ដោយក្នុងនោះមាន២ករណី គឺទាក់ទងទៅនឹងការពិតដែលថា លោក Hunter Biden បានផ្តល់ព័ត៌មានមិនពិតសម្រាប់ការទិញកាំភ្លើងខ្លី Colt និងការបដិសេធប្រើប្រាស់គ្រឿងញៀន ចំណែកករណីទី៣ ពាក់ព័ន្ធការកាន់កាប់អាវុធអំឡុងពេលប្រើប្រាស់គ្រឿងញៀន។

លោក Hunter Biden (រូបថត៖ AP)

យោងតាមការស៊ើបអង្កេតរបស់រដ្ឋអាជ្ញា, ឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានប្រព្រឹត្តដោយកូនប្រុសប្រធានាធិបតីអាមេរិក កាលពីខែតុលាឆ្នាំ២០១៨។

គួរបញ្ជាក់ថា លោក Hunter Biden ត្រូវបានចោទប្រកាន់ពីដងរួចមកហើយ ទាក់ទិនការខកខានបង់ពន្ធ។ ទិន្នន័យផ្លូវការបង្ហាញថា គាត់ខកខានបង់ប្រាក់ជាង ១០០០០០ ដុល្លារក្នុងឆ្នាំ ២០១៧និង២០១៨ ជាហេតុធ្វើឲ្យគាត់ប្រឈមជាប់ពន្ធនាគាររយៈពេល១២ខែ លើការចោទប្រកាន់នីមួយៗ។

គាត់ក៏ត្រូវបានចោទប្រកាន់ដាច់ដោយឡែកពីនេះផងដែរ ពីបទកាន់កាប់កាំភ្លើងខ្លី Colt ក្នុងឆ្នាំ២០១៨ ខណៈពេលគាត់កំពុងប្រើប្រាស់សារធាតុហាមឃាត់។ នេះ​ក៏​ជា​ការ​បំពាន​ច្បាប់ ហើយត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោសជាប់​ពន្ធនាគារ​១០​ឆ្នាំ​ផង​ដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ តាំងពីឡើងកាន់តំណែង លោក បៃដិន ទើបធ្វើដំណើរមកអាស៊ីអាគ្នេយ៍តែ ៣ប្រទេសប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម