Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពអាកាសអាស៊ាន៤ប្រទេស មិនចូលរួមសន្និសីទនៅមីយ៉ាន់ម៉ា ខណៈឆ្នាំក្រោយ កម្ពុជា នឹងរៀបចំកិច្ចប្រជុំនេះ វិញម្តង

បានផុស

នៅ

មេទ័ពអាកាសមកពីប្រទេសជាច្រើនជុំវិញតំបន់អាស៊ីអាគ្នេយ៍ មិនបានចូលរួមសន្និសីទក្នុងប្រទេសមីយ៉ាន់ម៉ានៅសប្តាហ៍នេះឡើយ បន្ទាប់ពីប្លុកក្នុងតំបន់អាស៊ាន ចោទប្រកាន់យោធាដែលកំពុងកាន់អំណាចថា បានកំណត់គោលដៅលើជនស៊ីវិល ក្នុងការបង្ក្រាបក្រោយរដ្ឋប្រហារ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបដិសេធនេះកើតឡើង បន្ទាប់ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ចោទប្រកាន់យោធាកាលពីសប្តាហ៍មុនផងដែរថា មិនអើពើនឹងផែនការសន្តិភាពដែលបានព្រមព្រៀងជាមួយប្លុក ដើម្បីបញ្ចប់អំពើហិង្សា។

មីយ៉ាន់ម៉ានៅតែជាសមាជិកអាស៊ាន ប៉ុន្តែមេដឹកនាំយោធារបស់ខ្លួន ត្រូវបានដកចេញពីកិច្ចប្រជុំកំពូល ចាប់តាំងពីការចូលកាន់តំណែង។

ប្រមុខកងកម្លាំងដែនអាកាសនៃប្លុក១០ប្រទេស បានជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម និងការសង្គ្រោះគ្រោះមហន្តរាយ។

(រូបថត៖ ក្រុមព័ត៌មានមីយ៉ាន់ម៉ា)

ឆ្នាំនេះ ប្រទេសមីយ៉ាន់ម៉ាត្រូវធ្វើជាម្ចាស់ផ្ទះ ខណៈការជួបជុំបានចាប់ផ្តើមតាំងតែងពីថ្ងៃពុធ ទី១៣ខែកញ្ញា និងបញ្ចប់ទៅវិញនៅថ្ងៃសុក្ រទី១៥ ខែកញ្ញា ហើយបន្ទាប់ពីមីយ៉ាន់ម៉ា កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងនៅប្រទេសកម្ពុជាវិញម្តងក្នុងឆ្នាំ២០២៤ ។

ទោះបីជាយ៉ាងណាក៏ដោយ មេទ័ពអាកាសនៃប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី មិនបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនោះទេ។ ដោយឡែក មេទ័ពអាកាសមកពីប្រទេសកម្ពុជា ព្រុយណេ ឡាវ ថៃ និងវៀតណាម បានទៅដល់រដ្ឋធានី ណៃពិដោ តាំងតែពីថ្ងៃអង្គារទី១២ខែកញ្ញាមកម្ល៉េះ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ឥណ្ឌូណេស៊ី សង្ឃឹមថា អាស៊ាន នឹងមិនក្លាយជាចំណាប់ខ្មាំង ដោយសារតែ​វិបត្តិ មីយ៉ាន់ម៉ា នោះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម