ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក៖ ប្រសិនបើអ្នកទោសរបស់អ្នកមិនអាចបោះឆ្នោតបាន អ្នកមិនអាចបង្រៀនពិភពលោកអំពីលទ្ធិប្រជាធិបតេយ្យបានទេ
សហរដ្ឋអាមេរិកចូលចិត្តប្រាប់ប្រទេសផ្សេងទៀតអំពីរបៀបនៃដំណើរការការបោះឆ្នោតរបស់ពួកគេប៉ុន្តែខ្លួននៅតែរារាំងពលរដ្ឋរបស់ខ្លួនជាង៥លាននាក់ពីការបោះឆ្នោត។ ទាំងនោះមានដូចជាអ្នកទោសនិងអតីតជនល្មើស។ នោះជាបទឧក្រិដ្ឋប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ។
សហរដ្ឋអាមេរិកចូលចិត្តនិយាយអំពីលទ្ធិប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិកនិយាយថា ខ្លួនជាប្រភពនៃលទ្ធិប្រជាធិបតេយ្យទោះបីជាមានការអះអាងថា ប្រភពកើតចេញពីប្រទេសក្រិកក៏ដោយ។
ប៉ុន្តែរឿងពិតគឺថា សហរដ្ឋអាមេរិកមិនមែនប្រជាធិបតេយ្យទាំងអស់នោះទេ។ ប្រធានាធិបតីបច្ចុប្បន្នបានជាប់ឆ្នោតបន្ទាប់ពីទទួលបានសំឡេងគាំទ្រតិចជាងគូប្រជែងរបស់គាត់ជិតបីលានសំឡេង។ ហើយការស្ទង់មតិនៅឆ្នាំនេះមានភាពភ័យខ្លាចរួចទៅហើយជុំវិញការលួចបន្លំសន្លឹកឆ្នោតនិងភាពអសមត្ថភាព។ ប៉ុន្តែអ្វីដែលពិតជាធ្វើឲ្យខ្លួនមិនមានលក្ខណៈប្រជាធិបតេយ្យនោះគឺថា សហរដ្ឋអាមេរិកបានរារាំងដោយចេតនាលើមនុស្សពេញវ័យរាប់លាននាក់ពីការបោះឆ្នោត។ ពួកគេគឺជាប្រជាជននិងអតីតអ្នកជាប់ពន្ធនាគារនិងមន្ទីរឃុំឃាំង។
មានតែរដ្ឋតូចៗចំនួនពីរប៉ុណ្ណោះរបស់សហរដ្ឋអាមេរិកគឺ Maine និង Vermont បូករួមទាំងទីក្រុង Washington DC ផងដែរដែលអនុញ្ញាតឲ្យពលរដ្ឋជាប់ពន្ធនាគារបោះឆ្នោតបានដែលនេះមានន័យថា ស្ទើរតែទាំងអស់នៃមនុស្សចំនួន២.៣លាននាក់នៅក្នុងពន្ធនាគាររបស់ប្រទេសនេះត្រូវបានបដិសេធសិទ្ធិប្រជាធិបតេយ្យមូលដ្ឋានបំផុត។
អ្នកដែលខកចិត្តចំពោះរឿងនេះគឺអ្នកទោសនៅឯពន្ធនាគារ San Quentin ដ៏ល្បីល្បាញរបស់រដ្ឋ California។ ពួកគេបានធ្វើការបោះឆ្នោតក្លែងក្លាយបែបចំអកឡកឡឺយក្នុងខែនេះ។ លោក Joe Biden បានឈ្នះឆ្នោតប៉ុន្តែវាមិនមែនជាបញ្ហាទេ។ បញ្ហាគឺថា ពួកគេមានអារម្មណ៍ថាត្រូវការអនុវត្តការបោះឆ្នោតសូម្បីតែអ្នកដែលមិនមានកម្លាំងកំហែងក៏ដោយ។ វាគឺថា ពួកគេបានសរសេរអារម្មណ៍របស់ពួកគេនៅលើសន្លឹកឆ្នោតដូចជា “ខ្ញុំចង់លឺ” និង “ខ្ញុំចង់មានអារម្មណ៍ដូចជាពលរដ្ឋម្នាក់ដែរ ចង់មានអារម្មណ៍ថា ខ្ញុំក៏ជាមនុស្សសំខាន់ម្នាក់ដែរ”។
ទោះបីជាពួកគេប្រព្រឹត្តឧក្រិដ្ឋកម្មអ្វីក៏ដោយ ពួកគេក៏ជាពលរដ្ឋដូចជាយើងដែរហើយការបញ្ឈប់ពួកគេពីការបោះឆ្នោតគឺជាឧក្រិដ្ឋកម្មដ៏សាហាវប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ។
មនុស្សទាំងនេះត្រូវជាប់ពន្ធនាគារដោយសារតែពួកគេរំលោភច្បាប់។ ច្បាប់និងការផ្តន្ទាទោសដាក់ពន្ធនាគារលើពួកគេគឺបង្កើតឡើងដោយរដ្ឋាភិបាល។ នេះមានន័យថា ពួកគេជានយោបាយ។ ប្រសិនបើអ្នកគិតថាច្បាប់និងនយោបាយមិនលាយបញ្ចូលគ្នា សូមក្រឡេកមើលទៅតុលាការកំពូលសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ