Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី ចិន បង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្ម​ឆ្លងដែនជាមួយ កម្ពុជា

បានផុស

នៅ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជាលើការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខ ហើយបន្តការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ល្បែងស៊ីសងតាមអនឡាញ និងការបោកប្រាស់តាមទូរគមនាគមន៍ជាដើម ។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងបែបនេះក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរដ្ឋធានីប៉េកាំងនៅថ្ងៃទី១៥ ខែកញ្ញានេះ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសចិនក៏មានឆន្ទៈក្នុងការរក្សាទំនាក់ទំនងជាយុទ្ធសាស្រ្ត និងធ្វើឲ្យមានការផ្លាស់ប្តូរកាន់តែស៊ីជម្រៅលើអភិបាលកិច្ចជាមួយព្រះរាជាណាចក្រកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់​សម្ដេចធិបតី ហ៊ុន ម៉ា​ណែ​ត ទៅកាន់ប្រទេសចិន បន្ទាប់ពីសម្ដេច​ចូលកាន់​តំណែង​ ហើយក៏​បង្ហាញ​ពី​សារៈសំខាន់​ដ៏​ធំធេង​ដែល​រដ្ឋាភិបាលថ្មីរបស់​កម្ពុជា​បានផ្សារ​ភ្ជាប់​ទំនាក់ទំនង​ចិន​-​កម្ពុជា ។ ម្យ៉ាងឆ្នាំនេះក៏ជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា និងឆ្នាំមិត្តភាពចិន-កម្ពុជាផងដែរ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ អាមេរិក ដាក់ការសង្ស័យថា ចិន បានបណ្ដេញរដ្ឋមន្ត្រីការពារជាតិចេញពី តំណែង ក្រោយបាត់មុខកន្លះខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម