ព័ត៌មានអន្ដរជាតិ
ដោយសារអ៊ុយក្រែន, អាមេរិក ត្រូវសម្រុកផលិតគ្រាប់កាំភ្លើងធំឲ្យបាន ១០ម៉ឺនគ្រាប់ក្នុងមួយខែ ត្រឹមឆ្នាំ២០២៥
ប្រធានផ្នែកទិញសព្វាវុធរបស់មន្ទីរបញ្ចកោណ លោក William LaPlante បាននិយាយកាលពីថ្ងៃសុក្រទី១៥ខែកញ្ញាថា សហរដ្ឋអាមេរិក កំពុងស្ថិតនៅលើផ្លូវ ឈានទៅរកការផលិតគ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រចំនួន ១០ម៉ឺនគ្រាប់រៀងរាល់ខែនៅឆ្នាំ២០២៥។

អំឡុងកិច្ចពិភាក្សា ដែលរៀបចំដោយមជ្ឈមណ្ឌលសន្តិសុខអាមេរិកថ្មី លោក LaPlante និយាយថា “កាលពី៦ទៅ៨ខែមុន សហរដ្ឋអាមេរិក បានផលិតគ្រាប់ចំនួន១៤០០០គ្រាប់ជារៀងរាល់ខែ ប៉ុន្តែឥឡូវកំពុងផលិតបាន២៨០០០គ្រាប់ក្នុងមួយខែ។
លោក LaPlante សង្កត់ធ្ងន់ថា នៅឆ្នាំក្រោយ សហរដ្ឋអាមេរិកគួរតែផលិតគ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្របានរហូតដល់ ៦៥០០០គ្រាប់ក្នុងមួយខែ។

សហរដ្ឋអាមេរិក បានបង្កើនការផលិតគ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រ បន្ទាប់ពីស្តុកចាប់ផ្តើមធ្លាក់ចុះ ខណៈគ្រាប់ទាំងនេះត្រូវយកចេញពីឃ្លាំងរបស់អាមេរិក ដើម្បីបញ្ជូនទៅឲ្យអ៊ុយក្រែន។
យោងតាមក្រសួងការពារជាតិអាមេរិក សហរដ្ឋអាមេរិកបានផ្តល់ឲ្យអ៊ុយក្រែន នូវគ្រាប់កាំភ្លើងធំជាង ២លានគ្រាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ សេចក្តីរាយការណ៍៖ អាមេរិក ជិតបញ្ជូន មីស៊ីលរយៈចម្ងាយឆ្ងាយ បំពាក់គ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែនហើយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច