Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សចលនាឆ្ពោះទៅមុខ ចោទ​រដ្ឋាភិបាលថៃ ថា កំពុងចំណាយ​លើសខ្ទង់

បានផុស

នៅ

អនុប្រធានគណបក្ស ចលនាឆ្ពោះទៅមុខ លោកស្រី Sirikanya Tansakul បានចោទប្រកាន់រាជរដ្ឋាភិបាលថៃថា កំពុងចំណាយលើសខ្ទង់ ដោយសារតែការទៅខ្ចីប្រាក់បន្ថែម ១៣០ពាន់លានបាត ដើម្បីផ្តល់មូលនិធិមួយផ្នែក ដល់គម្រោងចែកប្រាក់ឌីជីថលចំនួន៥៦០ពាន់លានបាត។

លោកស្រី Sirikanya Tansakul (រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីនិយាយថា ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលដំបូងឡើយកំណត់នៅត្រឹម ៣.៣៥ ទ្រីលានបាត ពេលនេះត្រូវបានរដ្ឋាភិបាលរបស់លោក សេតថា បង្កើនដល់ ៣.៤៨ ទ្រីលានបាត ដែលមានន័យថា ការខ្ចីរបស់រដ្ឋាភិបាលដើម្បីទូទាត់ឱនភាពថវិកា នឹងកើនឡើងពី ៥៩៣ ពាន់លានបាតដល់ ៦៩៣ ពាន់លានបាត។

ការកើនឡើងនៃប្រាក់កម្ចីនឹងបង្កើនបំណុលរដ្ឋដល់១២ទ្រីលានបាត ឬស្មើ៦៤% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស បើធៀបនឹង ៦៣% កាលពីឆ្នាំមុន។

ស្របពេលជាមួយគ្នានោះ ប្រាក់ចំណូលសុទ្ធរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ត្រូវបានព្យាករថា នឹងកើនឡើងត្រឹមតែ៣០ពាន់លានបាត ពោលគឺដល់ត្រឹម២.៧៨៧ទ្រីលានបាតប៉ុណ្ណោះ។

លោក​ស្រី​បន្ត​ថា ការ​កើន​ឡើង​នៃ​​ប្រាក់កម្ចី​មាន​ន័យ​ថា ​គោល​ដៅ​ដែល​បាន​កំណត់​របស់​រដ្ឋាភិបាល​ក្នុង​ការ​សម្រេច​បាន​ថវិកា​សមតុល្យ​ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ខាង​មុខ ​នឹង​មិន​អាច​សម្រេច​បាន​ឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai PBS

ចុចអាន៖ ថៃ នឹងដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃសម្រាប់កម្មករនៅក្នុងខែវិច្ឆិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៤៥ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម