Connect with us

ព័ត៌មានអន្ដរជាតិ

ម្ចាស់ហាងនំប៉័ងសាច់នៅ វៀតណាម ជួបវិបត្តិផ្លូវចិត្ត ក្រោយភ្ញៀវពុលអាហារជាង ១០០ នាក់

បានផុស

នៅ

ម្ចាស់ហាង Banh Mi Phuong ដែលជាភោជនីយដ្ឋាននៅទីក្រុង Hoi An បាននិយាយថា គាត់មានបញ្ហាផ្លូវចិត្ត ព្រោះមនុស្ស ១៤១ នាក់ រួមទាំងជនបរទេស ៣៣ នាក់​ពុលអាហារហាងរបស់គាត់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Truong Thi Phuong អាយុ ៦០ ឆ្នាំបានឲ្យដឹងថា ចាប់តាំងពីការពុលអាហារបានកើតឡើងមក គាត់មានការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ជួនកាលមិនព្រមញ៉ាំអ្វីទាល់តែសោះ និងចង់ឲ្យជនរងគ្រោះឆាប់ជាសះស្បើយប៉ុណ្ណោះ ។

ហាងនំប៉័ងនេះ ឈរជើងមករយៈពេល ៣៤ ឆ្នាំហើយ ដល់ថ្ងៃទី ១១ ខែកញ្ញា នៅពេលដែលការពុលអាហារបានកើតឡើង ហាងខាងលើបានលក់នំប៉័ងជាង ១ ៩០០ ដុំឯណោះ ។

ក្រុមអ្នកត្រួតពិនិត្យសុខភាពដែលបានមកពិនិត្យកន្លែងលក់កាលពីថ្ងៃទី ១៣ ខែកញ្ញា ក៏បាននិយាយដែលថា កន្លែងចម្អិនអាហារមិនស្របតាមតម្រូវការអនាម័យទេ ហើយគេបានរក្សាទុកសាច់ឆៅ និងអាហាររួមគ្នាទៀតផង ។

ពេលនេះហាង Banh Mi Phuong ត្រូវបានផ្អាកដំណើរការ បន្ទាប់ពីឧបទ្ទវហេតុ ហើយមណ្ឌលសុខភាពក្នុងតំបន់ក៏បានយកគំរូអាហារពីហាងនំប៉័ងដើម្បីធ្វើតេស្តផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ vnexpress

ចុចអាន៖ មនុស្ស ៩១ នាក់ ពុលនំប៉័ងសាច់ពីហាងដ៏ល្បីនៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម