ព័ត៌មានអន្ដរជាតិ
មុខរបរមួយប្រភេទនៅថៃ ជាប់បំណុលធនាគារខ្ពស់បំផុតក្នុងប្រទេស
ត្បិតថាថៃមានវិស័យសេដ្ឋកិច្ចរីកចម្រើនទៅមុខជាដរាបក្ដី។ ប៉ុន្តែក្នុងនោះផងដែរ មានមុខរបរមួយប្រភេទ ដែលជាប់ចំណាត់ថ្នាក់ជាអាជីពជាប់បំណុលធនាគារច្រើនជាងគេក្នុងប្រទេស។

អាជីពកសិកម្មក្នុងប្រទេសថៃ បានក្លាយជាមុខរបរមួយដែលចំណាយធនធាននៃទឹកប្រាក់ច្រើន រហូតជាបន្ទុកបំណុលរបស់កសិករថៃនិងជាបញ្ហាធ្ងន់ធ្ងរសព្វថ្ងៃ។ នេះក៏ព្រោះតែកសិករភាគច្រើន តែងតែពឹងផ្អែកលើកម្ចីពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីទិញគ្រាប់ពូជ ជី គីមី ឧបករណ៍កសិកម្ម និងផលិតផលផ្សេងៗទៀត សម្រាប់ប្រើប្រាស់ក្នុងផលិតផលកសិកម្មប្រកបដោយនិរន្តរភាព។ ក្នុងនោះវាមានតម្លៃខ្ពស់ និងមានតម្លៃក្នុងរយៈពេលវែងផងដែរ។
លើសពីនេះទៀតដែរ បន្ទុកបំណុលរបស់កសិករថៃភាគច្រើនបានមកពីការខ្ចីប្រាក់សម្រាប់ផលិតកសិកម្ម។ ជាពិសេសក្នុងចំណោមកសិករតូចៗ ហើយការខ្ចីនេះច្រើនតែប្រថុយប្រថាន ដោយសារតែការប្រមូលផលមិនល្អឥតខ្ចោះ និងហានិភ័យអាកាសធាតុ និងស្ថានភាពទីផ្សារ បណ្ដាលឲ្យការចំណាយកើនឡើង ហើយតម្លៃផលិតផលធ្លាក់ចុះ។

បន្ទុកបំណុលរបស់កសិករ គឺជាបញ្ហាធ្ងន់ធ្ងរ និងជាកង្វល់ក្នុងសង្គមថៃ។ នេះក៏ដោយសារតែកសិករមិនមានសាច់ប្រាក់គ្រប់គ្រាន់ក្នុងការវិនិយោគលើវិស័យកសិកម្ម។ ដូច្នេះត្រូវពឹងផ្អែកលើការខ្ចីប្រាក់ពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ប្រើសម្រាប់ទិញគ្រាប់ពូជ ជី គីមី និងឧបករណ៍កសិកម្ម។ ប៉ុន្តែប្រាក់កម្ចីនេះមានអត្រាការប្រាក់ខ្ពស់ និងលក្ខខណ្ឌដែលបណ្តាលឲ្យកសិករជំរុញទីផ្សារឲ្យបន្តទទួលបានប្រាក់កម្ចីដែលមានការប្រាក់។
ជាមួយគ្នានេះផងដែរ អាកាសធាតុ និងសណ្ឋានដីមិនប្រក្រតី កាត់បន្ថយផលិតកម្មកសិកម្ម និងមានឥទ្ធិពលលើតម្លៃដំណាំធ្លាក់ចុះដោយសារវាធ្វើឲ្យមានការលក់តិច។ កត្តានេះធ្វើឲ្យកសិករលក់ផលិតផលរបស់ខ្លួនក្នុងតម្លៃទាបជាងតម្លៃ និងមិនអាចសងបំណុលគេបាន។ ធ្វើឲ្យបំណុលកើនឡើងជាបន្តបន្ទាប់ ហើយក្លាយជាបន្ទុកបំណុលកាន់តែធ្ងន់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ Thailand
ចុចអាន៖ហេតុអ្វីនាយករដ្ឋមន្ត្រីថៃច្រើនរូប ខ្លាចរអា មិនហ៊ានស្នាក់នៅភូមិគ្រឹះប្រណិតរបស់រដ្ឋាភិបាល?

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ