Connect with us

ព័ត៌មានអន្ដរជាតិ

កងសន្តិសុខលោក គីម ជុងអ៊ុន បាញ់ថ្នាំសម្លាប់មេរោគលើកៅអីខ្លាចមាន​ជាតិពុល មុនអង្គុយប្រជុំជាមួយលោក ពូទីន (មានវីដេអូ)

បានផុស

នៅ

កាសែត Kommersant បានរាយការណ៍កាលពីពេលថ្មីនេះថា កងសន្តិសុខរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចំណាយពេលជាច្រើននាទីដើម្បីធ្វើការសម្លាប់មេរោគនៅលើកៅអីដែលលោក គីម អង្គុយក្នុងកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធីបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវីដេអូ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​រុស្ស៊ីមួយនេះបាន​បង្ហាញ​ពី​មន្ត្រី​សន្តិសុខ​កូរ៉េ​ខាង​ជើង​ពាក់​ស្រោម​ដៃ​ពណ៌​សបានបាញ់ថ្នាំសម្លាប់មេរោគជុំវិញកៅអី ហើយបានជូតពេញមួយតួកៅអីនោះយ៉ាងប្រុងប្រយ័ត្ន ដោយសារតែខ្លាចមានជាតិពុល ខណៈថ្នាំបាញ់សម្លាប់មេរោគនោះមិនត្រូវបានគេស្គាល់ម៉ាកនោះទេ ។

មិនត្រឹមតែភ័យខ្លាចមានជាតិពុលនៅលើកៅអីប៉ុណ្ណោះទេ កងសន្តិសុខរបស់លោក គីម ជុងអ៊ុន ថែមទាំងត្រួតពិនិត្យលើកៅអីនោះថាតើអាចទ្រនូវទម្ងន់របស់មេដឹកនាំកូរ៉េខាងជើងរូបនេះបានឬក៏អត់ផងដែរ ដោយសារតែលោក គីម មានទម្ងន់រហូតទៅដល់ ១២០ គីឡូក្រាមឯណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក Andrei Kolesnikov អ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Kommersant ប្រចាំវិមានក្រឹមឡាំងបានសរសេរថា “កងសន្តិសុខរបស់លោក គីម ម្នាក់ក្នុងចំណោមកងសន្តិសុខជាង ១០០ នាក់ មិនពេញចិត្តនឹងកៅអីទីមួយដែលខាងរុស្ស៊ីរៀបចំជូនលោក គីម អង្គុយឡើយ ខណៈបន្តិចក្រោយមកពិធីការរបស់រុស្ស៊ីក៏បានយកកៅអីមួយទៀតដូចគ្នាបេះបិទទៅនឹងកៅអីទីមួយមកឲ្យលោក គីម ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាកិច្ចប្រជុំកំពូលកាលពីថ្ងៃពុធក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី, លោក ពូទីន និងលោក គីម បានពិភាក្សាគ្នាអំពីបញ្ហាយោធា សង្គ្រាមនៅអ៊ុយក្រែន និងជំនួយរុស្ស៊ីដែលអាចធ្វើទៅបានសម្រាប់កម្មវិធីផ្កាយរណបរបស់កូរ៉េខាងជើង ខណៈក្រោយចប់កិច្ចប្រជុំនោះទាំងលោក គីម និងលោក ពូទីន បានផ្តល់កាដូជាកាំភ្លើងវែងឲ្យគ្នាទៅវិញទៅមកផងដែរ ៕

សូមទស្សនាវីដេអូ!

@thesun

North Korean leader Kim Jong-un’s security flunky checks his chair for poison before he sits down for summit with Vladimir Putin (🎥: East2West News) #kimjongun #northkorea #vladimirputin #russia #security #chair #check #radiation #news #worldnews #fyp #foryoupage #viral

♬ original sound – The Sun

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Rueters

ចុចអាន ៖ ក្រៅពីសម្ដេចធិបតី ហ៊ុន ម៉ាណែត តើថ្នាក់ដឹកនាំប្រទេសណាទៀតចូលរួម ពិព័រណ៍ ចិន-អាស៊ាន ថ្ងៃនេះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៧ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម