Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី នឹងបន្ថែមនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មី ១២ គ្រឿងទៀត​នៅចុងឆ្នាំនេះ

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា កងទ័ពជើងទឹករបស់ប្រទេសរុស្ស៊ីនឹងបន្ថែមនាវាមុជទឹកថ្មីៗចំនួន ១២ គ្រឿងទៀតនៅចុងឆ្នាំ ២០២៣ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងជំនួបជាមួយមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់ Far East, លោក Shoigu ​បាន​លើកឡើង​ថា នាវា​ថ្មី​នេះ​នឹង​រួម​បញ្ចូលទាំង​ប្រភេទ​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ដែល​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាសែតការពារជាតិរបស់ប្រទេសជប៉ុនបានចេញផ្សាយកាលពីខែកក្កដាថា បច្ចុប្បន្នរុស្ស៊ីមាននាវាមុជទឹកចំនួន ៧២ គ្រឿង រួមទាំងនាវាដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ហើយប្រសិនបើចុងឆ្នាំនេះ រុស្ស៊ីបន្ថែមនាវាថ្មី ១២ គ្រឿងទៀតនោះ កងទ័ពជើងនឹងមាននាវាមុជទឹកសរុប ៨៤ គ្រឿង ។

គួរបញ្ជាក់ថា ការប្រកាសបន្ថែមនាវាមុជទឹកថ្មីនេះក៏កើតមានឡើង ស្របពេលដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ហើយលោក គីម ក៏ទំនងជានឹងទៅទស្សនាកងនាវាចរប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹករុស្ស៊ីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កងសន្តិសុខលោក គីម ជុងអ៊ុន បាញ់ថ្នាំសម្លាប់មេរោគលើកៅអីខ្លាចមាន​ជាតិពុល មុនអង្គុយប្រជុំជាមួយលោក ពូទីន (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៦ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម