ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា រុស្ស៊ី មិនចាំបាច់ត្រូវការទាហានស៊ីឈ្នួលបរទេសមកប្រយុទ្ធលើសមរភូមិឡើយ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីពេលថ្មីៗនេះថា រុស្ស៊ីមិនត្រូវការទាហានស៊ីឈ្នួលបរទេសនោះទេ ដោយសារតែរុស្ស៊ីមានជនជាតិខ្លួនឯងប្រមាណ ៣០ ម៉ឺននាក់ហើយបានចុះកិច្ចសន្យាស្ម័គ្រចិត្តចូលបម្រើយោធាត្រឹមឆ្នាំនេះ ។

លោក ពូទីន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Sochi បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ថា “វាជាការសមហេតុសមផលណាស់ដែលរុស្ស៊ីមិនចាំបាច់ហៅមនុស្សមកពីបរទេសសម្រាប់ប្រតិបត្តិការប្រយុទ្ធរបស់យើងនោះទេ” ។
លោក ពូទីន បានលើកឡើងថា “គិតត្រឹមព្រឹកនេះ មានទាហានចុះកិច្ចសន្យាចំនួន ៣០ ម៉ឺននាក់ ហើយសុទ្ធតែអ្នកស្នេហាជាតិខ្ពស់បំផុត ជាពិសេសទាហានស្ម័គ្រចិត្តទាំងនោះក៏ត្រូវបានបំពាក់ដោយអាវុធទំនើបៗ និងឧបករណ៍ផ្សេងៗផងដែរ” ។
នៅដើមខែកក្កដា ក្រសួងការបរទេសរុស្ស៊ីបានប៉ាន់ប្រមាណថា ទាហានស៊ីឈ្នួលបរទេសជិត ១២,០០០ នាក់បានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ចាប់តាំងពីផ្ទុះជម្លោះនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែបច្ចុប្បន្នមានទាហានសកម្មតែ ២,២០០ នាក់ប៉ុណ្ណោះ ។

យោងតាមរដ្ឋាភិបាលទីក្រុងមូស្គូបានឲ្យដឹងថា ចំណែកទាហានស៊ីឈ្នួលជិត ១ ម៉ឺននាក់ផ្សេងទៀត បានបាត់បង់ជីវិត ឬចាកចេញពីសមរភូមិតប្រយុទ្ធនៅអ៊ុយក្រែន ដោយសារតែរដ្ឋាភិបាលទីក្រុងកៀវបានប្រើប្រាស់ទាហានស៊ីឈ្នួលទាំងនោះជាផ្ទាំងស៊ីបសម្រាប់កាណុងកាំភ្លើងរបស់រុស្ស៊ី ។
ជាក់ស្ដែងលោក ពូទីន បានប៉ាន់ប្រមាណកាលពីដើមសប្តាហ៍នេះថា អ៊ុយក្រែនបានបាត់បង់កម្លាំងទ័ពចំនួន ៧១,០០០ នាក់ក្នុងរយៈពេលត្រឹមតែ ៣ ខែនៃ “ប្រតិបត្តិការវាយបក” រួមជាមួយនឹងគ្រឿងសឹក និងសម្ភារៈដែលផ្តល់ដោយលោកខាងលិចជាច្រើនផ្សេងទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់