ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន បញ្ចប់ទស្សនកិច្ចនៅ រុស្ស៊ី ហើយត្រលប់ទៅ កូរ៉េខាងជើង វិញមិនមែនដោយដៃទទេ (មានវីដេអូ)
យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានឲ្យដឹងនៅថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទទួលយន្តហោះដ្រូនបំផ្ទុះអត្តឃាតចំនួន ៥ គ្រឿង និងយន្តហោះដ្រូនស៊ើបការណ៍ “Geran-25” មួយគ្រឿងផងដែរ ។

ទន្ទឹមនោះ ក្រៅពីយន្តហោះដ្រូនទាំងប៉ុន្មានគ្រឿងនេះហើយ លោក គីម ជុងអ៊ុន ក៏ទទួលបានអាវការពារគ្រាប់កាំភ្លើង និងឈុតសម្លៀកបំពាក់ពិសេសៗផ្សេងទៀត ដែលជាកាដូពីអភិបាលតំបន់ Primorye ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ី ។
ស្របពេលជាមួយគ្នានេះ ការអញ្ជើញទៅរុស្ស៊ីលើកនេះ លោក គីម ជុងអ៊ុន ក៏ទទួលបានកាំភ្លើងវែងមួយដើម និងស្រោមដៃនៃឈុតអវកាសរបស់អាកាសយានិកសម័យសូវៀត ដែលជាកាដូផ្ដល់ឲ្យផ្ទាល់ដៃពីសំណាក់លោក ពូទីន ផងដែរ ។

បច្ចុប្បន្នលោក គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងរថភ្លើងពាសដែកចាកចេញពីតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ីដើម្បីធ្វើដំណើរត្រលប់មកប្រទេសកូរ៉េខាងជើងវិញ បន្ទាប់ពីបំពេញដំណើរទស្សនកិច្ចរយៈពេល ៦ ថ្ងៃនៅប្រទេសរុស្ស៊ី ចាប់តាំងពីថ្ងៃទី១២ ខែកញ្ញាមក ។
គួរបញ្ជាក់ថា ជំនួបរវាងលោក គីម និងលោក ពូទីន បានបង្កក្ដីព្រួយបារម្ភយ៉ាងខ្លាំងទៅដល់បណ្ដាប្រទេសលោកខាងលិចពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ជាពិសេសការរំពឹងទុករបស់ទីក្រុងព្យុងយ៉ាងក្នុងការបញ្ជូនគ្រាប់បន្ថែមទៀតទៅកាន់ទីក្រុងមូស្កូសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ