Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពអាមេរិក ថា ទីក្រុងវ៉ាស៊ីនតោន ត្រូវធ្វើគ្រប់យ៉ាង ដើម្បីចៀសវាងជម្លោះប្រដាប់អាវុធបើកចំហជាមួយ ចិន

បានផុស

នៅ

ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បាននិយាយកាលពីថ្ងៃអាទិត្យទី១៧ខែកញ្ញាថា សហរដ្ឋអាមេរិក គួរតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីចៀសវាងជម្លោះប្រដាប់អាវុធដោយបើកចំហជាមួយប្រទេសចិន ហើយកុំធ្វើសង្រ្គាមមហាអំណាចម្តងទៀត។

លោកឧត្តមសេនីយ៍ Mark Milley (រូបថត៖ The Hill)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Milley និយាយក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មានអាមេរិកថា “យើងគួរតែព្យាយាមឲ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីចៀសវាងជម្លោះប្រដាប់អាវុធបើកចំហជាមួយប្រទេសចិន”។

ដោយសំដៅទៅសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២, មេទ័ពរូបនេះបន្ថែមថា សហរដ្ឋអាមេរិកបានចូលរួមក្នុងសង្រ្គាមមហាអំណាចចំនួនពីរដងរួចមកហើយ។

ដោយឡែកនិយាយអំពីការវាយលុករបស់ចិនលើកោះតៃវ៉ាន់វិញ, លោក Milley បានលើកឡើងថា “វាអាចទៅរួច សម្រាប់សហរដ្ឋអាមេរិកដើម្បីទប់ទល់ការវាយប្រហារ។ ទីក្រុងវ៉ាស៊ីនតោនចង់បានលទ្ធផលសន្តិភាពរវាងទីក្រុងប៉េកាំង និងតៃប៉ិ”។

តៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយឯករាជ្យពីចិនដីគោកចាប់តាំងពីឆ្នាំ១៩៤៩មក ហើយទីក្រុងប៉េកាំង ចាត់ទុកកោះនេះជាខេត្តរបស់ខ្លួន ខណៈតៃវ៉ាន់នៅតែអះអាងថាខ្លួនជាអង្គភាពស្វយ័ត ប៉ុន្តែមិនប្រកាសឯករាជ្យ។

លើសពីនេះ ទីក្រុងប៉េកាំងបានប្រឆាំងរាល់ទំនាក់ទំនងបរទេសផ្លូវការជាមួយតៃប៉ិ ហើយចាត់ទុកអធិបតេយ្យរបស់ចិនលើកោះនេះ ថាមិនអាចប្រកែកបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖​ ដោយសារអ៊ុយក្រែន, អាមេរិក ត្រូវសម្រុកផលិតគ្រាប់កាំភ្លើងធំឲ្យបាន ១០ម៉ឺនគ្រាប់ក្នុងមួយខែ ត្រឹមឆ្នាំ២០២៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

នាវាឆ្មាំសមុទ្រឥណ្ឌាចំនួន២ចូលចតនៅកំពង់ផែសមុទ្រកម្ពុជានៅថ្ងៃ១៤ កុម្ភៈ

សុខភាព១៤ នាទីutes មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

សេដ្ឋកិច្ច១៩ នាទីutes មុន

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជិត ៩០០ លានដុល្លារ កើនជិត ៤០%​ ក្នុងខែមករា

ព័ត៌មានជាតិ២០ នាទីutes មុន

សម្តេច ម៉ែន សំអន ស្វាគមន៍ និងចាត់ទុកបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត

ព័ត៌មានជាតិ២២ នាទីutes មុន

ច្បាប់ដាក់ទោសជនមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម នឹងដាក់ឱ្យរដ្ឋសភាអនុម័ត នាសប្ដាហ៍ក្រោយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម