ព័ត៌មានអន្ដរជាតិ
ណាតូ អាចដាក់ពង្រាយកម្លាំង ៣.៥លាននាក់ប្រសិនបើត្រូវវាយប្រហារ
យោងតាមផែនការការពារថ្មីរបស់ខ្លួន, អង្គការណាតូ អាចដាក់ពង្រាយទាហាន ៣០ម៉ឺននាក់ ក្នុងខែដំបូងនៃការវាយប្រហារលើប្លុកនេះ ខណៈចំនួនយោធាសរុបរបស់សម្ព័ន្ធភាពដែលដាក់ពង្រាយ អាចឈានដល់៣.៥លាននាក់។ នេះបើយោងតាមប្រធានគណៈកម្មាធិការយោធាណាតូ លោក Rob Bauer គូសបញ្ជាក់កាលពីថ្ងៃអាទិត្យទី១៧ខែកញ្ញា។

លោក Bauer ប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ជាមួយប្រមុខការពារជាតិន័រវេស លោកឧត្តមសេនីយ៍ Eirik Kristoffersen ថា “ប្រសិនបើយើងនិយាយអំពីការការពារសមូហភាព អ្នកមិនមានពេលវេលាដើម្បីរៀបចំការវាយប្រហារទេ បើវាកើតឡើងមែននោះ ។ វាមិនមែនជាយើងឡើយ ដែលរៀបចំការវាយប្រហារគេនោះ តែគូប្រជែងយើងទេដែលរៀបចំការវាយប្រហារមកលើយើង។ ប្រសិនបើពួកគេវាយប្រហារ យើងត្រូវការទាហានបន្ថែមដើម្បីប្រុងជើងការ”។
លោកបន្តថា “យើងកំពុងនិយាយនៅក្នុងអង្គការណាតូទាំងមូល ប្រសិនបើហ្វាំងឡង់ និងស៊ុយអែតបានចូលរួម នោះមានទាហានប្រហែល ៣.៥ លាននាក់នៅក្នុងសម្ព័ន្ធភាពនេះ ។ ដូច្នេះ ៣០ ម៉ឺននាក់គឺជាចំនួនទាហាន ដែលនឹងដាក់ពង្រាយសម្រាប់រយៈពេល ៣០ ថ្ងៃដំបូង ប្រសិនបើចាំបាច់”។

គួរបញ្ជាក់ជាថ្មី កាលពីខែកក្កដា អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និយាយថា ប្លុកនេះបានអនុម័តផែនការការពារជាតិថ្មី នៅក្នុងកិច្ចប្រជុំកំពូលទីក្រុង វីលនីញ៉ូស ដែលក្រោមផែនការនេះ អង្គការណាតូនឹងមានទាហាន ៣០ ម៉ឺននាក់ត្រូវប្រុងជើងការខ្ពស់ ហើយរដ្ឋជាសមាជិកនឹងវិនិយោគយ៉ាងតិច ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ជារៀងរាល់ឆ្នាំក្នុងវិស័យការពារជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ប្រមុខណាតូ ព្រមានឲ្យលោកខាងលិច ត្រៀមខ្លួនសម្រាប់សង្រ្គាមរយៈពេលវែង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ