ព័ត៌មានអន្ដរជាតិ
NASA មានគម្រោងបង្កើតមនុស្សយន្តអវកាស ដើម្បីរុករកព្រះច័ន្ទ និងភពព្រះអង្គារ
ទីភ្នាក់ងារអវកាសបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Apptronik, Inc ដើម្បីធ្វើមនុស្សយន្ដ Apollo ឲ្យមានសមត្ថភាពក្នុងការជួយដល់អវកាសយានិកទៅភពព្រះច័ន្ទ និងភពព្រះអង្គារ ។
មនុស្សយន្តនេះមានកម្ពស់ ១៧២ សង់ទីម៉ែត្រ និងទម្ងន់ ៧៣ គីឡូក្រាម ហើយដំបូងគេរំពឹងថា ថ្មមួយដុំអាចឲ្យវាដំណើរការបានប្រហែល ៤ ម៉ោង ។
ទោះបច្ចុប្បន្នវាជា មនុស្សយន្ដដែលគេប្រើលើផែនដីនៅឡើយ ប៉ុន្តែគេសង្ឃឹមថា Apollo អាចជាប្រយោជន៍សម្រាប់ NASA ក្នុងការរុករកភពឆ្ងាយៗ ធ្វើការដែលមានហានិភ័យខ្ពស់ជំនួសមនុស្សនាពេលខាងមុខ ព្រោះពួកយើងអាចគ្រប់គ្រងវាពីផែនដីបាន ។
ក្រៅពីមនុស្សយន្ដ Apollo ទីភ្នាក់ងារអវកាស NASA ក៏កំពុងដំណើរការគម្រោង CoSTAR ផងដែរ ដើម្បីសម្របខ្លួនមនុស្សយន្តដែលមានស្រាប់ ទៅរុករកភពព្រះច័ន្ទ និងភពអង្គារដោយស្វ័យភាព ។
ដូចគ្នានេះដែរ បេសកកម្ម Dragonfly របស់ NASA នឹងមានយាន rotorcraft ស្វយ័តហោះទៅកាន់ព្រះច័ន្ទដ៏ធំបំផុតរបស់ភពសៅរ៍គឺ Titan ។ ហើយការបាញ់បង្ហោះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅឆ្នាំ ២០២៧ និងទៅដល់នៅឆ្នាំ ២០៣៤ ។
លើសពីនេះ NASA ថែមទាំងមានមនុស្សយន្តស្រាប់ឈ្មោះថា Valkyrie ដែលអាចផ្តល់ជំនួយដល់អវកាសយានិកដែលបានគ្រោងទុកសម្រាប់ Apollo ទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
ចុចអាន៖ អង់គ្លេស អាចបង្កើតទាហានយន្ត មើលធ្លុះជញ្ជាំង នៅឆ្នាំ ២០៣០
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ