Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways តម្រូវឲ្យអ្នកដំណើរទាំងអស់ថ្លឹង​ទម្ងន់សិន មុនឡើងជិះយន្តហោះ

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានណែនាំទៅដល់អ្នកដំណើរទាំងអស់ត្រូវថ្លឹងទម្ងន់ជាមុនសិន មុនពេលឡើងជិះយន្តហោះ ខណៈខាងក្រុមហ៊ុនធានាជូនថា ព័ត៌មានដែលទទួលបានពីការថ្លឹងទម្ងន់នេះនឹងត្រូវបានរក្សាទុកជាសម្ងាត់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គោលការណ៍ថ្លឹងទម្ងន់នេះនឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣១ ខែតុលា ហើយវាក៏ស្របតាមវិធានការស្ដង់ដាររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិផងដែរ ។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ការថ្លឹងទម្ងន់នឹងត្រូវធ្វើឡើងនៅច្រកចេញដំណើរ មុនពេលអ្នកដំណើរឡើងជិះយន្តហោះ ខណៈគោលបំណងនេះគឺដើម្បីងាយស្រួលក្នុងការគណនាទម្ងន់ហោះឡើរបស់យន្តហោះ ក៏ដូចជាដើម្បីធានាដល់សុវត្ថិភាពនៃការហោះហើរ ហើយខាងក្រុហ៊ុនក៏កំពុងស្វែងរកកិច្ចសហការពីអ្នកដំណើរទាំងអស់ផងដែរ ។

ទន្ទឹមនោះ វិធានការស្រដៀងគ្នានេះត្រូវបានអនុវត្តរួចហើយចំពោះអ្នកដំណើរនៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air និងក្រុមហ៊ុនអាកាសចរណ៍ Air New Zealand ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways ដែលមានទីតាំងនៅអាកាសយានដ្ឋានសុវណ្ណភូមិក្នុងទីក្រុងបាងកក មានជើងហោះហើរក្នុងប្រទេសថៃ ក៏ដូចជាមកកាន់ព្រះរាជាណាចក្រកម្ពុជា ហុងកុង ឡាវ ម៉ាល់ឌីវ មីយ៉ាន់ម៉ា សិង្ហបុរី និងវៀតណាម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ នាយករដ្ឋមន្ត្រី ថៃ ពិចារណារើទៅរស់នៅក្នុងវិមានរដ្ឋាភិបាលដើម្បីងាយ ស្រួលធ្វើការ និងកុំឲ្យពលរដ្ឋស្ទះចរាចរណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

Sokha Hotels

ព័ត៌មានពេញនិយម