Connect with us

ព័ត៌មានអន្ដរជាតិ

កប៉ាល់ដ៏ធំបំផុតរបស់ពិភពលោក គ្រោងបើកនៅឆ្នាំ២០២៤ តាមពិតធំជាងទីតានិក ៥ដង

បានផុស

នៅ

កប៉ាល់ដ៏ធំបំផុតរបស់ពិភពលោក ដែលមានឈ្មោះថា Icon Of The Seas គ្រោងនឹងបើកនៅខែ មករា ឆ្នាំ២០២៤ ខណៈវាមានសមត្ថភាពផ្ទុកអ្នកដំណើរ ៥៦១០ នាក់ និងសមាជិកនាវិក ២៣៥០ នាក់ ធំជាងទីតានិកដល់ទៅ ៥ ដងឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Icon Of The Seas គឺជាកប៉ាល់ទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោកថ្មី ដែលបង្កើតឡើងដោយក្រុមហ៊ុន Royal Caribbean International មានប្រវែង៣៦៥ ម៉ែត្រ (វែងជាងទីតានិកជិត១០០០ ម៉ែត្រ) ហើយមានទម្ងន់ប្រហែល ២៥០ ៨០០ តោន (ធ្ងន់ជាងទីតានិច ៥.៤ ដង) ខណៈដែល​កប៉ាល់ទីតានិច​មាន​ទម្ងន់​ត្រឹមតែ ៥០ ២១០ តោន​ប៉ុណ្ណោះ។

លើសពីទៀត​សោត វា​មានជាន់សរុប ២០ថ្នាក់, ភោជនីយដ្ឋាន, សាលតន្ត្រី បារ ៤០ ដូចជា បារ jazz បារព្យាណូ ហាងកាហ្វេ អាងហែលទឹក៧អាងទឹកក ៩ អាងហែលទឹក៦ធំបំផុត ស្លាយ​ទឹកគឺជាកំណត់ត្រាពិភពលោកផងដែរ។

ក្នុងនោះផងដែរ កប៉ាល់ Icon Of The Seas ក៏មានទីលានវាយកូនបាល់ ព្រមទាំងធ្វើដំណើរឆ្លងកាត់ទីក្រុង Miami រដ្ឋ Florida ហុងឌូរ៉ាស ព័រតូរីកូ ម៉ិកស៊ិក ជាដើម។ ការជិះកប៉ាល់ Icon Of The Seas គ្រោង​នឹង​ចាប់ផ្ដើម​ជា​ផ្លូវការនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤​ នៅ Miami រដ្ឋ Florida ស្រប​ពេលដែល​ការ​ធ្វើដំណើរ​ទាំងមូល​នៅលើ​កប៉ាល់​ចំណាយ​ពេល ៨ ថ្ងៃ ៧ យប់​ និង​សម្រាប់​មនុស្ស​ម្នាក់គឺ ២១៥៣ ដុល្លារ​អាមេរិក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖.royalcaribbean

ចុចអាន៖កប៉ាល់ទេសចរណ៍ធំបំផុតលើលោក បង្ហាញខ្លួនជាលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម