ព័ត៌មានអន្ដរជាតិ
ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ ចេញមកធ្វើបាតុកម្មគាំទ្រកងទ័ព
អ្នកគាំទ្រកងទ័ពរាប់ពាន់នាក់បានចេញមកប្រមូលផ្តុំគ្នានៅឯឧទ្យានប្រជាជនកាលពីម្សិលមិញនេះ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីថ្ងៃទី០១ខែកុម្ភៈ។

អ្នកគាំទ្របានធ្វើបាតុកម្មនៅខាងក្នុងឧទ្យានថ្វីបើឧទ្យាននេះត្រូវបានបិទ ជាវិធានការដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។
ធុងបាស់ជាច្រើនបានបើកសំឡេងឮៗ ជាសកម្មភាពគាំទ្រយោធា។

បាតុករនិយាយថា ពួកគេនឹងច្រានចោលការជ្រៀតជ្រែកពីបរទេសហើយគាំទ្ររដ្ឋាភិបាល ដែលបង្កើតឡើងដោយកងទ័ព។
ប្រជាជននៅក្នុងតំបន់ Hmawbi, Taikkyi, Hlegu, Mingalardon និង Insein បានជិះរថយន្តរាប់រយគ្រឿងមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលជាហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍នៅខាងមុខឧទ្យាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ សមាគមពុទ្ធសាសនាដ៏មានឥទ្ធិពលរបស់ប្រទេស មីយ៉ាន់ម៉ា បានប្តេជ្ញាគាំទ្ររដ្ឋាភិបាលដែលបង្កើតឡើងដោយយោធា។
សេចក្តីថ្លែងការណ៍នោះនិយាយថា ពួកគេនឹងឈរជាមួយកងទ័ពដើម្បីការពារជាតិសាសន៍ សាសនានិងការអប់រំ ហើយទទួលយករដ្ឋាភិបាលដែលទើបបង្កើតថ្មី៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Myanmar Times
ចុចអាន៖ វីដេអូប្រជាជនមីយ៉ាន់ម៉ាស៊ីផ្លេឡាន និងគោះចានគោះឆ្នាំង លាន់ទ្រហឹងពេញទីក្រុងយ៉ាំងហ្គោនប្រឆាំងរដ្ឋប្រហារ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ