ព័ត៌មានអន្ដរជាតិ
គូស្នេហ៍ឥណ្ឌូណេស៊ី យកភ្លើងគប់ថត Pre-Wedding បង្កជាអគ្គិភ័យឆេះព្រៃ
គូស្នេហ៍មួយគូក្នុងប្រទេស ឥណ្ឌូណេស៊ី ចង់ថតរូបអាពាហ៍ពិពាហ៍ដែលមានភ្លើងនិងផ្សែង ប៉ុន្តែដោយការមិនយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ទើបបណ្ដាលឲ្យឆេះព្រៃនៅឧទ្យានជាតិ Mount Bromo ។
ពេលភ្លើងឆេះ ក្រុមថត និងគូស្នេហ៍ទាំង ២ មិនបានអើពើអ្វីទាល់តែសោះ រហូតភ្លើងឆេះដល់ទៅ ៥០ ហិតាឯណោះ ។ ជាលទ្ធផល កូនកំលោះត្រូវប៉ូលិសឥណ្ឌូណេស៊ីចាប់ខ្លួន ព្រោះ Mount Bromo ជាតំបន់អភិរក្ស ដែលមិនអនុញ្ញាតឲ្យនរណាចូលទៅឡើយ ។
ប៉ូលិសបានឲ្យដឹងថា “អ្នកចូលត្រូវបង់ប្រាក់ ហើយរាល់ឧបករណ៍ដែលនាំចូលទៅក្នុងតំបន់អភិរក្សត្រូវប្រាប់ប៉ូលិស ។”
គួរបញ្ជាក់ដែលថា ក្រុមអ្នកពន្លត់អគ្គីភ័យបានចំណាយពេលជាច្រើនថ្ងៃដើម្បីពន្លត់ភ្លើងដែលកំពុងឆាបឆេះ ។ បន្ថែមពីលើនេះ កូនកំលោះកំពុងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ចំនួន ៩៧ ២៤៨.៨៩ ដុល្លារទៀតផង ប្រសិនបើត្រូវបានផ្តន្ទាទោស ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ វីដេអូមួយ ត្រូវគេសង្ស័យថា ជាដើមហេតុបង្កភ្លើងឆេះព្រៃដ៏សាហាវនៅ ហាវ៉ៃ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់