ព័ត៌មានអន្ដរជាតិ
ដោយសារហូបត្រីទីឡាបយ៉ាមិនឆ្អិនល្អ ស្ត្រីរដ្ឋ California ម្នាក់ ត្រូវកាត់ដៃជើងចោលទាំងអស់
ស្ត្រីម្នាក់នៅរដ្ឋ California នៃសហរដ្ឋអាមេរិកបាត់បង់ដៃជើងទាំង ៤ ដោយសារឆ្លងបាក់តេរីពីការហូបត្រីទីឡាបយ៉ាមិនឆ្អិនល្អ ។

អ្នកស្រី Laura Barajas វ័យ ៤០ ឆ្នាំ បានចូលបន្ទប់វះកាត់កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា បន្ទាប់ពីគេងពេទ្យអស់រយៈពេលជាង ១ ខែ ។ មុនព្យាបាល ម្រាមដៃ ម្រាមជើង និងបបូរមាត់ខាងក្រោមរបស់គាត់បានប្រែជាពណ៌ខ្មៅ សូម្បីក្រលៀនក៏មិនដំណើរការដែរ ។

ការឆ្លងនេះគឺបណ្តាលមកពីបាក់តេរី Vibrio vulnificus ដែលមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានព្រមាន កាលពីថ្ងៃទី១ ខែកញ្ញា ។
យោងតាម CDC មនុស្សអាចឆ្លងមេរោគ Vibrio vulnificus ដោយការទទួលទានអាហារសមុទ្រឆៅ ឬមិនទាន់ឆ្អិន ឬប៉ះមុខរបួសជាមួយទឹកសមុទ្រ។

ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិកមានករណីនេះចំនួន ១៥០ ទៅ ២០០ ឯណោះ ហើយប្រហែល ១ នាក់ក្នុងចំណោម ៥ នាក់បានបាត់បង់ជីវិត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មនុស្ស ៣ នាក់បាត់បង់ជីវិត ដោយសារផឹកទឹកដោះគោក្រឡុកនៅអាមេរិក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ