Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង គំរាមសងសឹកចាស់ដៃ ហើយថា កូរ៉េខាងជើង នឹងចប់ បើ គីម ជុងអ៊ុន បាញ់នុយក្លេអ៊ែរមែន

បានផុស

នៅ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមានថា ទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោន នឹងសងសឹកចាស់ដៃ ប្រសិនបើកូរ៉េខាងជើងងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរមែននោះ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol (រូបថត៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yoon បាននិយាយក្នុងបទសម្ភាសន៍ជាមួយ AP កាលពីថ្ងៃអាទិត្យទី១៧ខែកញ្ញាថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងសូមបញ្ជាក់ជាថ្មីថា រាល់ការវាយប្រហារនុយក្លេអ៊ែរដោយកូរ៉េខាងជើង នឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស លើសលប់ និងចាស់ដៃតែម្តង។

លោកបន្តថា ការសម្រេចចិត្តរបស់ប្រទេសជិតខាង ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនឹង ធ្វើឲ្យរបបនៅក្នុងទីក្រុងព្យុងយ៉ាង ឈានដល់ទីបញ្ចប់។

បទសម្ភាសរបស់លោក Yoon បានចេញផ្សាយចំថ្ងៃចុងក្រោយ នៃដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន នៅប្រទេសរុស្ស៊ី ដែលនោះជាដំណើរបង្កក្តីបារម្ភក្នុងប្រទេសកូរ៉េខាងត្បូង និងលោកខាងលិច។

(រូបថត៖ SKY)

មេដឹកនាំ​កូរ៉េ​ខាងជើង ​បានទៅរុស្ស៊ី ​តាំងតែពី​ថ្ងៃ​អង្គារសប្តាហ៍មុនមកម្ល៉េះ ដោយ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន និង​រដ្ឋមន្ត្រី​ការពារជាតិ Sergey Shoigu។

គាត់ក៏បានត្រួតពិនិត្យស្ថានីយបាញ់បង្ហោះយានអវកាស Vostochny Cosmodrome និងរោងចក្រអាកាសចរណ៍នៅតំបន់ចុងបូព៌ារុស្ស៊ីផងដែរ ហើយរុស្ស៊ី ក៏បានបង្ហាញគ្រឿងយោធាជាច្រើន រួមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលមានសមត្ថភាពនុយក្លេអ៊ែរដល់លោក គីម ទៀតផង។

សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ដែលធ្វើតេស្តមីស៊ីលផ្លោងជាបន្តបន្ទាប់ក្នុងឆ្នាំនេះ បានព្រមានជាច្រើនដងមកហើយថា ខ្លួនមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួន ហើយមេដឹកនាំ គីម ជុងអ៊ុន បាននិយាយកាលពីដើមឆ្នាំនេះថា កងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង បានរៀបចំខ្លួនយ៉ាងល្អឥតខ្ចោះ សម្រាប់បំពេញបេសកកម្មដ៏សំខាន់គ្រប់ពេលវេលា ប្រសិនបើទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោន មិនបញ្ឈប់ការបង្ករឿងទេនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កូរ៉េខាងជើង បញ្ជាក់គោលដៅនៃដំណើរទស្សនកិច្ច របស់លោក គីម ទៅ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម