ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ហៅ ពូទីន ថា ហ៊ីត្លែរ ទី២ ដែលអាចបង្កសង្គ្រាមលោកលើក ទី៣
ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រៀបធៀបប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទៅនឹងមេដឹកនាំផ្តាច់ការនៃរបបណាស៊ី គឺ អាដុល ហ៊ីត្លែរ។

ថ្លែងទៅកាន់សារព័ត៌មាន CBS នៅសហរដ្ឋអាមេរិក លោក ហ្សេលេនស្គី និយាយថា “សង្គមរុស្ស៊ីបានបាត់បង់ការគោរពចំពោះពិភពលោកទៅហើយ។ ពួកគេបានជ្រើសរើស ហើយឲ្យលោក ពូទីន ជាប់ឆ្នោតជាថ្មី និងលើកតម្កើង ហ៊ីត្លែរ ទីពីរ។
លោកបន្តថា “យើងមិនអាចត្រលប់ទៅអតីតកាលបានទេ ប៉ុន្តែយើងអាចបញ្ឈប់បាននៅទីនេះ។ យើងចាំបាច់ ត្រូវដកការកាន់កាប់ទឹកដីមកវិញ តាមដែលអាចធ្វើទៅបាន ហើយបន្តដំណើរឆ្ពោះទៅមុខ”។
ទន្ទឹមនោះ លោក ហ្សេលេនស្គី បានជំរុញឲ្យពិភពលោក សញ្ជឹងគិតពីផលវិបាកនៃជ័យជម្នះរបស់រុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ដែលគាត់និយាយថា អាចបង្កជាសង្គ្រាមលោកលើកទី៣។ លោកចោទសួរថា “ប្រសិនបើរុស្ស៊ីទៅដល់ប៉ូឡូញ តើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត? សង្គ្រាមលោកលើកទីបីមែនទេ?”។

ប្រជាជនរុស្ស៊ីនឹងទៅបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ហើយឥឡូវនេះ វាហាក់ដូចជាថា តំណែងរបស់គាត់ជាមេដឹកនាំគឺមានសុវត្ថិភាពជាងពេលណាៗទាំងអស់ ព្រោះអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានទទួលស្គាល់ដោយបើកចំហថា លោកពូទីន ច្បាស់ជាជាប់ឆ្នោតឡើងវិញ។
លោក Peskov និយាយកាលពីប៉ុន្មានសប្តាហ៍មុនថា “លោក ពូទីន នឹងជាប់ឆ្នោតទៀតនៅឆ្នាំក្រោយ ជាមួយសំឡេងគាំទ្រច្រើនជាង ៩០%”។ លោកក៏អះអាងដែរថា រុស្ស៊ីមិនចង់ដណ្តើមយកអ៊ុយក្រែនទៀតទេ។ រុស្ស៊ី គ្រាន់តែចង់គ្រប់គ្រងរាល់ទឹកដីដែលខ្លួនបានសរសេរក្នុងរដ្ឋធម្មនុញ្ញជាកម្មសិទ្ធិរបស់ខ្លួនប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail, Daily Star
ចុចអាន៖ ពូទីន៖ ណាតូ អាចពង្រីកផែនការនៅអាស៊ី ដើម្បីបម្រើតម្រូវការ របស់អាមេរិក

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់