ព័ត៌មានអន្ដរជាតិ
លោកសេតថា និងអភិបាលបាងកក រួមគ្នាដោះស្រាយការកកស្ទះចរាចរណ៍ក្នុងក្រុង
អភិបាលក្រុងបាងកកបានជួបជាមួយលោកនាយករដ្ឋមន្ត្រីថ្មី សេតថា ថាវីស៊ីន និងស្នើឲ្យរដ្ឋាភិបាលសម្របសម្រួលកិច្ចសហប្រតិបត្តិការដោះស្រាយវិបត្តិចរាចរណ៍-ធូលី PM2.5-មគ្គុទ្ទេសបោកប្រាស់ដែលទាញយកប្រយោជន៍ពីភ្ញៀវទេសចរណ៍ ហើយប៉ះពាល់ដល់សេដ្ឋកិច្ចនិងបញ្ហាខ្សែបណ្តាញទំនាក់ទំនង។

កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ លោកអភិបាលក្រុងបាងកក Chatchart Sitthiphan បានបង្ហាញពីជំនួបរបស់លោកជាមួយលោកសេតថា នៅវិមានរដ្ឋាភិបាល ដោយក្នុងនោះលោកបានលើកបញ្ហាជាច្រើនដែលបានស្នើសុំដំណោះស្រាយ ខណៈនេះជាលើកទីពីរហើយដែលអ្នកទាំងពីរជួបពិភាក្សាគ្នា។
លោកសេតថាបាននិយាយយ៉ាងដូច្នោះថា “ខ្ញុំបានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតរួចហើយ។ បើតាមស្ថានទូតនានាបញ្ជាក់ថា រឿងដែលភ្ញៀវទេសចរត្អូញត្អែរបំផុត គឺនិយាយអំពីការធ្វើដំណើរ រួមទាំងបញ្ហាឡានតាក់ស៊ីបោកប្រាស់, ម៉ូតូកង់បីបន្លំ, រថយន្តដែលជំរិតនិងបោកប្រាស់ភ្ញៀវ។ បញ្ហានេះ រដ្ឋបាលក្រុងបាងកកមិនអាចចាប់ខ្លួនបានទេ។ ព្រោះវាហួសដែនសមត្ថកិច្ចរបស់ទីក្រុងបាងកក ប៉ុន្តែបើបញ្ហាត្រូវបានគ្រប់វិស័យ ទាំងប៉ូលិសទេសចរណ៍ តាមរយៈការលុបបំបាត់មគ្គុទ្ទេសក៍ខ្មោច តាក់ស៊ីខ្មោច និងរ៉ឺម៉កកង់បីដែលបន្លំតម្លៃ រូបភាពនឹងប្រសើរឡើងក្នុងន័យកិច្ចសហប្រតិបត្តិការដែលមិនពិបាក និងមិនត្រូវការការវិនិយោគ ឬប្រើលុយ។ ប៉ុន្តែពឹងផ្អែកលើគោលនយោបាយកាន់តែច្បាស់”។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថាបន្ថែមទៀតថា កាតព្វកិច្ចរបស់រដ្ឋាភិបាលគឺគាំទ្រអភិបាល Chatchart យ៉ាងពេញទំហឹង ដើម្បីដោះស្រាយបញ្ហា។ យ៉ាងហោចណាស់ អ្វីដែលអាចធ្វើបាន ត្រូវធ្វើវាជាមុនសិន។ ដែលអាចប្រើថវិកាតិចតួច ឬមិនចាំបាច់ប្រើថវិកាទាល់តែសោះ។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីបានបង្ហោះសារតាម Twitter បន្ទាប់ពីពិភាក្សាជាមួយលោក Chatchat លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលនឹងបង្កើតគណៈកម្មាធិការមួយដើម្បីជំរុញការអភិវឌ្ឍទីក្រុងបាងកក។ ដែលគណៈកម្មាធិការមិនមានសិទ្ធិចេញបញ្ជា ប៉ុន្តែនឹងបន្តតាមដាន និងជំរុញបញ្ហាទៅមុខ ជាពិសេសបញ្ហាបន្ទាន់។
យ៉ាងណាមិញ ក្រោយជាប់ឆ្នោតលោកសេតថាបានបង្ហាញពីគោលនយោបាយរបស់នាយករដ្ឋមន្ត្រី នឹងផ្តោតលើទាំងរយៈពេលខ្លី និងរយៈពេលវែង ដែលរយៈពេលវែងគឺជាការផ្លាស់ប្ដូររចនាសម្ព័ន្ធ។ ប៉ុន្តែក្នុងនោះត្រូវរកវិធីដោះស្រាយបញ្ហាបច្ចុប្បន្នផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ