Connect with us

ព័ត៌មានអន្ដរជាតិ

គ្រឿងសមុទ្រដែល ចិន ទិញពី ជប៉ុន ធ្លាក់ចុះ ៦៧.៦ ភាគរយ ក្នុងខែសីហា

បានផុស

នៅ

តម្លៃសរុបនៃផលិតផលសមុទ្រដែលចិននាំចូលពីប្រទេសជប៉ុនបានធ្លាក់ចុះជាង​ ២ ភាគ ៣ នៅក្នុងខែសីហា​ បន្ទាប់ពីការផ្អាកការនាំចូលអាហារសមុទ្រជុំវិញការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមស្ថិតិពាណិជ្ជកម្មដែលចេញផ្សាយដោយរដ្ឋបាលទូទៅនៃគយចិនកាលពីថ្ងៃទី១៨ ខែកញ្ញាបានឲ្យដឹងថា តម្លៃសរុបនៃផលិតផលសមុទ្រដែលនាំចូលពីប្រទេសជប៉ុនមានចំនួន ២០.៤ លានដុល្លារ ដោយធ្លាក់ចុះ ៦៧.៦ ភាគរយ បើប្រៀបធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ។

បញ្ហនៃការធ្លាក់ចុះនេះ គឺពាក់ព័ន្ធជាមួយនឹងការបង្ហូរ​ទឹកសំណល់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី២៤ ខែសីហា ហើយជាលទ្ធផលគយចិនបានចាប់បង្ខាំងផលិតផលអាហារសមុទ្ររបស់ជប៉ុនអស់ជាច្រើនសប្តាហ៍ ខណៈការនាំចេញត្រីស្រស់បន្ថែមទៀតក៏ត្រូវបានផ្អាកផងដែរ ។

សូមបញ្ជាក់ថា ចិនគឺជាអតិថិជនអាហារសមុទ្រដ៏ធំបំផុតរបស់ប្រទេសជប៉ុនជាយូរមកហើយ ខណៈកាលពីឆ្នាំ ២០២២ ប្រទេសជប៉ុនកើបលុយបានពីការនាំចេញផលិតផលសមុទ្ររហូតទៅដល់ ២.៦ ពាន់លានដុល្លារ ខណៈទីផ្សារគ្រាក់ៗរបស់ជប៉ុន រួមមាន ថៃ ហុងកុង និងចិននេះឯង ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Asahi Shimbun

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម