Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ដាក់ចេញគោលនយោបាយការបរទេសថ្មី គឺចុះពិនិត្យជីវភាពរស់នៅ​របស់ពលរដ្ឋតាមព្រំដែនជាមួយ កម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសថៃលោក Parnpree Bahiddha-Nukara បានដាក់ចេញនូវគោលនយោបាយលើកដំបូងរបស់ខ្លួន បន្ទាប់ពីអមដំណើរលោកនាយករដ្ឋមន្ត្រី សេតថា ថាវីស៊ីន ទៅចូលរួមមហាសន្និបាតអង្កការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉កក្នុងសប្ដាហ៍នេះរួចហើយ ។

លោក Parnpree Bahiddha-Nukara

លោក Parnpree បានលើកឡើងថា រឿងដំបូងដែលលោកគ្រោងនឹងធ្វើសម្រាប់គោលនយោបាយថ្មីរបស់ក្រសួងការបរទេសថៃ បន្ទាប់ពីអមដំណើរលោកនាយករដ្ឋមន្ត្រីហើយនោះ គឺការចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមព្រំដែន ថៃ-កម្ពុជា ដើម្បីស្វែងយល់ និងពិនិត្យមើលពីជីវភាពរស់នៅ ក៏ដូចជាសេចក្ដីត្រូវការ និងក្ដីរំពឹងទុករបស់ពួកគេមកលើរដ្ឋាភិបាលថ្មី ។

លោករដ្ឋមន្ត្រីការបរទេសបញ្ជាក់ទៀតថា លោកមានបំណងប្រើប្រាស់ការទូតសាធារណៈទាំងនេះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនថៃ ដូច្នេះគោលនយោបាយការបរទេសថ្មីនេះអាចប្រើប្រាស់ជាឧបករណ៍ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Parnpree បានសង្កត់ធ្ងន់​ថា ក្រៅពីទំនាក់ទំនងការទូតជិតស្និទ្ធជាមួយប្រជាពលរដ្ឋហើយ បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និង​បច្ចេកវិទ្យាក៏​ជា​ធាតុ​ថ្មី​ដែលត្រូវដាក់បញ្ចូលទៅក្នុង​គោលនយោបាយ​ការបរទេស​របស់​ប្រទេសផងដែរ ជាពិសេសបញ្ហាសន្តិសុខអាចជាអាទិភាពចម្បងសម្រាប់ប្រជាពលរដ្ឋ ។

ជាចុងក្រោយលលោករដ្ឋមន្ត្រីក៏បានរំឭកឡើងវិញនូវការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី សេតថា ថាវីស៊ីន ឲ្យអ្នកការទូតថៃបំពេញមុខងារជាអ្នកលក់ផងដែរ ដើម្បីជួយលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ នាយករដ្ឋមន្ត្រី ថៃ ពិចារណារើទៅរស់នៅក្នុងវិមានរដ្ឋាភិបាលដើម្បីងាយ ស្រួលធ្វើការ និងកុំឲ្យពលរដ្ឋស្ទះចរាចរណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម