ព័ត៌មានអន្ដរជាតិ
អាមេរិកកាត់ផ្តាច់ជំនួយបន្ទាប់ពីទទួលស្គាល់ថា មីយ៉ាន់ម៉ាពិតជាមានរដ្ឋប្រហារមែន
កាលពីថ្ងៃអង្គារទី២ខែកុម្ភៈ ទីក្រុងវ៉ាស៊ីនតោនបានកំណត់ជាផ្លូវការថា យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារ ហើយតម្រូវឲ្យបញ្ចប់ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកដល់រដ្ឋាភិបាល។

ដោយប្រើឈ្មោះកាលពីអតីតរបស់មីយ៉ាន់ម៉ា មន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយថា “បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងយកចិត្តទុកដាក់លើអង្គហេតុនិងកាលៈទេសៈ យើងបានវាយតម្លៃថា លោកស្រីអ៊ុងសានស៊ូជីដែលជាមេដឹកនាំគណបក្សកាន់អំណាចភូមានិងលោក Win Myint ដែលជាប្រមុខរដ្ឋាភិបាលជាប់ឆ្នោត ត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារយោធា”។

មន្ត្រីដដែលបាននិយាយថា “យើងបន្តអំពាវនាវដល់ថ្នាក់ដឹកនាំយោធាភូមាឲ្យដោះលែងពួកគេនិងសង្គមស៊ីវិលដែលត្រូវបានឃុំខ្លួនទាំងអស់ ព្រមទាំងមេដឹកនាំនយោបាយជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ”។
យោងតាមច្បាប់សហរដ្ឋអាមេរិក សហរដ្ឋអាមេរិកនឹងត្រូវហាមឃាត់មិនឲ្យជួយរដ្ឋាភិបាលនេះប៉ុន្តែផលប៉ះពាល់មិនទាន់ត្រូវបានគេដឹងទេ ព្រោះជំនួយស្ទើរតែទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានផ្តល់ទៅឲ្យបណ្តាញមិនមែនរដ្ឋាភិបាល។

នៅពេលសួរថាតើថវិកាចំនួនប៉ុន្មានដែលត្រូវឆ្លងកាត់រដ្ឋាភិបាល មន្ត្រីដដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “តិចតួចណាស់ឬស្ទើរតែមិនមានទាល់តែសោះ”។
កងទ័ពមីយ៉ាន់ម៉ាបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អាមេរិករួចទៅហើយ ជុំវិញយុទ្ធនាការឃោរឃៅរបស់ខ្លួនប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

មន្រ្តីក្រសួងការបរទេសបាននិយាយថា “ទីក្រុងវ៉ាស៊ីនតោននឹងរក្សាកម្មវិធីមនុស្សធម៌រាប់បញ្ចូលទាំងសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាផងដែរ ប៉ុន្តែក៏នឹងធ្វើការពិនិត្យទូលំទូលាយលើជំនួយរបស់យើងទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ គ្រូពេទ្យមីយ៉ាន់ម៉ាគំរាមឈប់ធ្វើការទោះកូវីដកំពុងផ្ទុះខ្លាំង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ