ព័ត៌មានអន្ដរជាតិ
វាលខ្សាច់អាតាកាម៉ា ជាតំបន់ហួតហែងដ៏ធំ ខណៈមួយឆ្នាំភ្លៀងធ្លាក់តែ ១មិល្លីម៉ែត្រប៉ុណ្ណោះ
វាលខ្សាច់អាតាកាម៉ា (Atacama) ជាតំបន់ស្ងួតហួតហែងដ៏ធំដែលមានទីតាំងនៅភាគខាងជើងនៃប្រទេសឈីលី នៅអាមេរិកខាងត្បូង។ វាក៏ល្បីថាជាវាលខ្សាច់ស្ងួតបំផុតនៅលើពិភពលោក ដែលមានទឹកភ្លៀងទាបបំផុត។

វាលខ្សាច់មួយនេះលាតសន្ធឹងប្រហែល១ពាន់គីឡូម៉ែត្រ នៅតាមបណ្ដោយឆ្នេរប៉ាស៊ីហ្វិក លាតសន្ធឹងពីភាគខាងត្បូងប្រទេសប៉េរូ ទៅភាគខាងជើងប្រទេសឈីលី។
ទេសភាពដាច់ស្រយាលនេះត្រូវបានកំណត់លក្ខណៈដោយសណ្ឋានដីមិនធម្មតារបស់វា ដោយរួមបញ្ចូលទាំងបឹងអំបិល វាលខ្សាច់ និងភ្នំរដុប។ វាលខ្សាច់ Atacama ក៏ជាកន្លែងសម្រាប់លក្ខណៈពិសេសភូមិសាស្ត្រប្លែកៗមួយចំនួនផងដែរ ដូចជា Valle de la Luna (Valley of the Moon) និង Salar de Atacama ដែលជាបឹងអំបិលដ៏ធំបំផុតមួយរបស់ពិភពលោក។
Atacama វាត្រូវបានគេចាត់ទុកថាជាវាលខ្សាច់និងតំបន់ស្ងួតបំផុតនៃពិភពលោក នៅពេលវាស់តាមបរិមាណទឹកភ្លៀងជាមួយនឹងទឹកភ្លៀងជាមធ្យមតិចជាង ១ មិល្លីម៉ែត្រក្នុងមួយឆ្នាំ ឬតំបន់ខ្លះនៃវាលខ្សាច់ មិនមានភ្លៀងធ្លាក់ក្នុងរយៈពេល ៥០០ ឆ្នាំក៏មាន។
ទោះបីជាមានលក្ខខណ្ឌមិនអំណោយផលក៏ដោយ។ ប៉ុន្តែវាលខ្សាច់ Atacama គឺពោរពេញទៅដោយជីវិតមានទាំងរុក្ខជាតិ និងសត្វជាច្រើនប្រភេទ ដែលសម្របខ្លួនទៅនឹងតំបន់នេះ។ ក្នុងនោះរួមបញ្ចូលទាំងរុក្ខជាតិដំបងយក្យ cacti, ប្រទាល succulents និងថនិកសត្វតូចៗសត្វល្មូន និងប្រភេទសត្វស្លាបផ្សេងៗ។
លើសពីនេះទៅទៀត វាលខ្សាច់ Atacama បានក្លាយជា កន្លែងដ៏សំខាន់ សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ ដោយសារតែបរិស្ថានអាក្រក់វាលខ្សាច់ Atacama ក៏មានសារៈសំខាន់ខាងវប្បធម៌ផងដែរ។ ដោយជនជាតិដើមភាគតិចបុរាណបានបន្សល់ទុកនៅពីក្រោយកន្លែងបុរាណ និងអក្សរសាស្ត្រ petroglyphs ដែលបង្ហាញពីប្រវត្តិដ៏យូរអង្វែងនៃតំបន់នេះនៅខាងក្រោយ។
សព្វថ្ងៃនេះ ភាពស្រស់ស្អាតនៃវាលខ្សាច់និងលក្ខណៈអេកូឡូស៊ីតែមួយគត់របស់វា ទាក់ទាញភ្ញៀវទេសចរ។ តារាវិទូ ហើយអ្នកវិទ្យាសាស្ត្របង្កើតជាទិសដៅដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកដែលចង់ជួបប្រទះនឹងទេសភាពដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបសំណាកទេវតាតម្លៃជាង១ម៉ឺនដុល្លារនៅ ចិន រងការចំអកពីមហាជនថាមុខអាក្រក់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង