Connect with us

ព័ត៌មានអន្ដរជាតិ

G7 ជំរុញ ចិន ដាក់សម្ពាធរុស្ស៊ី ឲ្យបញ្ឈប់ការវាយលុក អ៊ុយក្រែន

បានផុស

នៅ

ក្រុមប្រទេស G7 នៅថ្ងៃអង្គារទី១៩ខែកញ្ញា បានអំពាវនាវដល់ ចិន ត្រូវដាក់សម្ពាធលើ រុស្ស៊ី ឲ្យបញ្ឈប់ការវាយលុករបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ ការអំពាវនាវនេះកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃប្លុកនេះ ជួបប្រជុំគ្នានៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ និងបានចេញសេចក្តីថ្លែងការណ៍រួមមួយ។

(រូបថត៖ Crisis Group)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍ ដែលចេញដោយជប៉ុន ជាប្រធានក្រសួងការបរទេស G7 បាននិយាយថា សមាជិកទាំងឡាយសង្ឃឹមថា ចិននឹងជំរុញឲ្យរុស្ស៊ី ដកទ័ពភ្លាមៗ ដកទាំងអស់ និងដោយគ្មានលក្ខខណ្ឌចេញពីអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍នេះ ក៏ធ្វើឡើងផងដែរ ខណៈអ្នកការទូតកំពូលរបស់ចិន លោក Wang Yi កំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ីរយៈពេល៤ថ្ងៃ ដែលក្នុងអំឡុងពេលនោះ ប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងពង្រឹងទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ។

សេចក្តីថ្លែងការណ៍ខាងលើបន្តថា សមាជិក G7 ក៏ស្វាគមន៍ផងដែរ ចំពោះការចូលរួមរបស់ចិននៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយអ៊ុយក្រែននៅទីក្រុង Jeddah និងបានលើកទឹកចិត្តបន្ថែមទៀតដល់ទីក្រុងប៉េកាំង ឲ្យគាំទ្រសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង រួមទាំងតាមរយៈការសន្ទនាដោយផ្ទាល់ជាមួយអ៊ុយក្រែនផងដែរ។

ទោះមិនបញ្ចេញឈ្មោះចំៗ តែសេចក្តីថ្លែងការណ៍រួមរបស់ G7 បាននិយាយថា សមាជិករបស់ខ្លួនសូមរំលឹកឡើងវិញ នូវការអំពាវនាវរបស់ពួកគេចំពោះភាគីទីបី ឲ្យបញ្ឈប់ជំនួយណាមួយចំពោះសង្គ្រាមលុកលុយរបស់រុស្ស៊ី បើមិនដូច្នោះទេ នឹងប្រឈមមុខជាមួយផលវិភាគ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន កោះហៅឯកអគ្គរាជទូតជប៉ុន មកតវ៉ា ពាក់ព័ន្ធ សេចក្តីថ្លែងការណ៍នៅ G7

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម