ព័ត៌មានអន្ដរជាតិ
មហាសន្និបាត UN ថ្ងៃទី១៖ មេដឹកនាំពិភពលោក ចេញការព្រមានខ្លាំងៗ
មេដឹកនាំពិភពលោក បានជួបជុំគ្នានៅទីក្រុងញូវយ៉ក សម្រាប់ជំនួបធំបំផុតនៃអ្នកធ្វើការសម្រេចចិត្តជាសកល ចាប់តាំងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩។
តំណាងមកពីប្រទេសជាសមាជិកទាំង១៩៣ បានចូលរួមសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។
ខាងក្រោមនេះគឺជាអ្វីដែលបានកើតឡើងនៅថ្ងៃដំបូង នៃកិច្ចពិភាក្សារបស់ UNGA៖
លោក Zelensky និង Biden ជំរុញមេដឹកនាំពិភពលោក កុំបោះបង់ការតាំងចិត្តប្រឆាំងរុស្ស៊ី
ក្នុងការបង្ហាញខ្លួនដោយផ្ទាល់លើកដំបូង នៅឯមហាសន្និបាតចាប់តាំងពីប្រទេសត្រូវរុស្ស៊ីវាយលុក លោក Volodymyr Zelensky បានព្រមានថា រុស្ស៊ី កំពុងព្យាយាមប្រែក្លាយអ៊ុយក្រែនទៅជាអាវុធប្រឆាំងនឹងពិភពលោក។
ប្រធានាធិបតីអ៊ុយក្រែន ព្រមានទៀតថា រុស្ស៊ី កំពុងប្រើប្រាស់ការផ្គត់ផ្គង់ស្បៀងអាហារនិងថាមពល ជាអាវុធហើយលទ្ធផល ពិភពលោកទាំងមូល នឹងត្រូវរងទុក្ខ។
ការថ្លែងរបស់លោក Zelensky គឺស្របគ្នាទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក Joe Biden ដែលបានជំរុញដល់មេដឹកនាំពិភពលោក ឲ្យរក្សាជំហររឹងមាំ គាំទ្រអ៊ុយក្រែន។
លោក Biden និយាយទៅកាន់មហាសន្និបាតថា “រុស្ស៊ីជឿថាពិភពលោកនឹងកាន់តែនឿយហត់ ហើយអនុញ្ញាតឲ្យខ្លួនធ្វើបាបអ៊ុយក្រែន។ បើយើងអនុញ្ញាតឲ្យអ៊ុយក្រែនដួល តើឯករាជ្យរបស់ជាតិមួយ មានសុវត្ថិភាពដែរឬទេ? ចម្លើយគឺទេ”។
លោក Biden និយាយថា សហរដ្ឋអាមេរិក ចង់កាត់បន្ថយហានិភ័យ ជាជាងបែកបាក់ ជាមួយចិន
ក្រោយពេលរៀបរាប់អំពីសម្ព័ន្ធភាពនិងភាពជាដៃគូដែលសហរដ្ឋអាមេរិក បានជំរុញនៅជុំវិញពិភពលោក រួមទាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរនោះ លោក Biden បានសង្កត់ធ្ងន់ថា ពួកគេមិនមែននិយាយអំពីការគ្រប់គ្រងប្រទេសណាមួយទេ។ សហរដ្ឋអាមេរិកកំពុងព្យាយាម គ្រប់គ្រងការប្រកួតប្រជែងដោយទំនួលខុសត្រូវរវាងប្រទេសទាំងពីរ ដូច្នេះវាមិនឈានដល់ជម្លោះឡើយ។
លោកប្រាប់អង្គប្រជុំថា “ខ្ញុំបាននិយាយថា យើងកាត់បន្ថយហានិភ័យ មិនមែនបំបែកបំបាក់ជាមួយចិនទេ។ យើងនឹងប្រឆាំងរាល់ការឈ្លានពាននិងការបំភិតបំភ័យ ដើម្បីការពារច្បាប់ ចាប់ពីសេរីភាពនៃការធ្វើនាវាចរណ៍ រហូតដល់ការហោះហើរ និងរហូតដល់កម្រិតសេដ្ឋកិច្ចមួយ ដែលជួយការពារសន្តិសុខ និងវិបុលភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែយើងក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការរួមគ្នាជាមួយប្រទេសចិន លើបញ្ហានានាដែលជាផលប្រយោជន៍រួមផងដែរ”។
លោក Biden សង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ចាំបាច់ត្រូវសហការគ្នាលើបញ្ហាអាកាសធាតុ។ រលកកម្តៅ អគ្គិភ័យ គ្រោះរាំងស្ងួត និងទឹកជំនន់នៅទូទាំងពិភពលោក បានផ្តល់នូវទិដ្ឋភាពនៃរឿងបន្ទាន់ ដែលចូលមកដល់ ប្រសិនបើយើងនៅតែ មិនកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ហើយមិនចាប់ផ្តើមការពារអាកាសធាតុពិភពលោក។
ប្រមុខ UN ព្រមានថា ពិភពលោកកំពុងគ្មានស្ថិរភាព
លោក Antonio Guterres បានព្រមានខ្លាំងៗ ដល់មេដឹកនាំពិភពលោក ដូចជាការគំរាមកំហែងនិងការបរាជ័យជាសកល ក្នុងកិច្ចសហប្រតិបត្តិការលើដំណោះស្រាយនានា។
អគ្គលេខាធិការ UN និយាយថា ពិភពលោកកំពុងគ្មានស្ថិរភាព។ ភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើង បញ្ហាប្រឈមជាសកលកំពុងកើនឡើង។ ហើយយើងហាក់ដូចជាមិនអាចរួមគ្នាដើម្បីឆ្លើយតបបានឡើយ។
អាទិភាពកំពូលសម្រាប់លោក Guterres គឺជា ផែនការសង្គ្រោះ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
គោលដៅនេះត្រូវបានកំណត់ក្នុងឆ្នាំ២០១៥ និងគ្របដណ្តប់លើវិស័យនានាដូចជា ភាពអត់ឃ្លាន ភាពក្រីក្រ សមភាពយេនឌ័រ និងអាកាសធាតុជាដើម។ ប៉ុន្តែរបាយការណ៍របស់ UN នាពេលថ្មីៗនេះបាននិយាយថា មានតែ១៥%ប៉ុណ្ណោះនៃគោលដៅជាក់លាក់ចំនួន ១៤០ ដែលកំពុងដំណើរការ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC
ចុចអាន៖ សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះនឹងលើកយករបៀបវារៈចំនួន ៤
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច