Connect with us

ព័ត៌មានអន្ដរជាតិ

អាមេនី​ ស្នើ​ឲ្យ​អាមេរិក ​ធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​នៅ Karabakh

បានផុស

នៅ

ឯកអគ្គរដ្ឋទូតអាមេនីលោក Edmon Marukyan បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍ក្នុងការប្រយុទ្ធគ្នាជាថ្មីនៅតំបន់ Nagorno-Karabakh ដោយស្នើឲ្យទីក្រុងវ៉ាស៊ីនតោន ការពារប្រជាជនស៊ីវិលនៅក្នុងតំបន់នេះ។

លោក Edmon Marukyan (រូបថត៖ Artsakh Press)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Marukyan បានសរសេរនៅលើបណ្តាញសង្គម X ថា “ឥឡូវ អាស៊ែបៃហ្សង់ បានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំ និងប្រតិបត្តិការយោធា ប្រឆាំងប្រជាជនសន្តិភាព Nagorno-Karabakh។ ឥឡូវ ដល់វេនរបស់អាមេរិកហើយ ដើម្បីចាត់វិធានការ ដើម្បីបញ្ឈប់ការឈ្លានពាននិងការវាយប្រហារដោយយោធា ទៅលើប្រជាជនដែលជាប់គាំងនិងអត់ឃ្លាន”។

លើសពីនេះ អ្នកការទូតខាងលើ បានអំពាវនាវទៅកាន់ប្រធានាធិបតីអាមេរិក Joe Biden ប្រធានាធិបតីបារាំង Emmanuel Macron និងមេដឹកនាំសហភាពអឺរ៉ុប ដោយសុំឲ្យពួកគេថ្កោលទោសរដ្ឋាភិបាលទីក្រុង បាគូ។

កាល​ពី​ថ្ងៃ​អង្គារទី១៩ខែកញ្ញា ទីក្រុង​បាគូ ​បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​ប្រតិបត្តិការប្រឆាំង​ភេរវកម្ម នៅ​ក្នុង​តំបន់​បំបែកខ្លួន Nagorno-Karabakh ដែលសម្បូរទៅដោយជនជាតិដើម​អាមេនី។

(រូបថត៖ AFP)

តំបន់ Nagorno-Karabakh បានប្រកាសឯករាជ្យពីប្រទេសអាស៊ែបៃហ្សង់ក្នុងឆ្នាំ១៩៨៨ ហើយត្រូវបានគាំទ្រដោយរដ្ឋាភិបាលទីក្រុង​យ៉េរ៉េវ៉ាន់ ចាប់តាំងពីពេលនោះមក។

ទីក្រុងបាគូ បានបាត់បង់ការគ្រប់គ្រង Nagorno-Karabakh និងតំបន់ជុំវិញនោះ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែបានដណ្តើមយកទឹកដីភាគច្រើនមកវិញ បន្ទាប់ពីសង្រ្គាមរយៈពេល៤៤ថ្ងៃក្នុងឆ្នាំ២០២០។

ការប្រយុទ្ធគ្នាឆ្នាំ២០២០ បានបញ្ចប់ជាមួយនឹងបទឈប់បាញ់ ដែលសម្របសម្រួលដោយទីក្រុងមូស្គូ ដែលរួមមានទាំងការដាក់ពង្រាយកងរក្សាសន្តិភាពរុស្ស៊ីនៅក្នុងតំបន់នោះផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេនី បញ្ជាក់ពីបទឈប់បាញ់ជាមួយ អាស៊ែបៃហ្សង់ ក្រោយផ្ទុះអំពើហិង្សាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ៣៤ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៣៨ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៤៣ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម