ព័ត៌មានអន្ដរជាតិ
បុរសចិនម្នាក់ត្រូវដុំដែក ១០០ គីឡូក្រាមសង្កត់ស្លាប់លើកៅអីហាត់ប្រាណ
កាលពីថ្ងៃទី១៤ ខែកញ្ញា វេលាម៉ោង ៣ រសៀល មានបុរសចិនម្នាក់អាយុ ២៥ ឆ្នាំ រស់នៅទីក្រុង Wuhan បានបាត់បង់ជីវិត ដោយសារត្រូវដុំដែកទម្ងន់ ១០០ គីឡូក្រាមសង្កត់ក ។

ជនរងគ្រោះមានឈ្មោះថា Zhang ដែលជាសមាជិកក្លឹបហាត់ប្រាណ Wuhan Pafik Fitness Club ។ រាល់ដងគាត់មិនដែលលើដែកធ្ងន់យ៉ាងនេះឡើយ មិនដឹងមូលហេតុអ្វីទើបលើកនេះគាត់សម្រេចចិត្តធ្វើវាទាំងគ្មានអ្នកចាំជួយដូច្នេះសោះ ។

នៅពេលដែល Zhang ខំប្រឹងលើកដុំដែក ដៃរបស់គាត់បានទន់ បណ្ដាលឲ្យវារមៀលពីទ្រូងទៅករបស់គាត់ ដែលជាហេតុនាំឲ្យដាច់ខ្យល់ត្រឹមរយៈពេល ២៥ វិនាទីប៉ុណ្ណោះ ។
លុះទម្រាំតែមានបុគ្គលិកមកឃើញ ពួកគេចំណាយពេលអស់ជាង ១ នាទីទៅហើយ ទោះខំជួយសង្គ្រោះយ៉ាងណាក៏លោក Zhang មិនដឹងខ្លួនវិញដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ រូបសំណាកទេវតាតម្លៃជាង១ម៉ឺនដុល្លារនៅ ចិន រងការចំអកពីមហាជនថាមុខអាក្រក់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៨ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម