Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុងមួយខែ ទាហានថៃម្នាក់ទទួលបានប្រាក់ឈ្នួលប៉ុន្មាន?

បានផុស

នៅ

មិនខុសគ្នាពីប្រទេសឡាវនោះទេ ខណៈដែលប្រាក់ឈ្នួលរបស់ទាហានថៃក៏អាច​ប្រែប្រួលទៅតាមឋានៈ តួនាទី ​ភេទ ព្រមទាំង​បទពិសោធន៍​ដែល​ធ្វើ​ការងារ​មួយនេះ​អស់រយៈពេលជា​ច្រើន​ឆ្នាំ។

សម្រាប់​ទិន្នន័យ​ដែលនាំមកបង្ហាញពេលនេះ ត្រូវបានចងក្រងឡើងដោយទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលថៃ ការ​ស្ទង់មតិ​ប្រាក់ខែ និង​ប្រភព​ផ្សេង​ទៀត​ដូចជា ការ​ប្រកាស​ការងារ ក៏ដូចជាអំពីប្រាក់ខែប្រចាំឆ្នាំ ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ទាហាន​ម្នាក់​ដែល​ធ្វើការ​នៅ​ប្រទេសថៃ ជាធម្មតា​នឹងទទួលបានប្រាក់​ប្រហែល ៩០៨ ២០០ បាតក្នុងមួយឆ្នាំ ហើយ​នេះ​អាចចាប់​ពីប្រាក់ខែជា​មធ្យម​ទាប​បំផុត​ប្រហែល ៤២៨ ៤០០ បាតដល់ប្រាក់ខែ​ជា​មធ្យម​ខ្ពស់​បំផុត ១ ៤៤០ ៧០០ បាត។

បន្ថែម​ពីនេះទៀតសោត​​ ប្រាក់បៀវត្សរ៍ជាមធ្យមសម្រាប់ទាហាននៅក្នុងប្រទេសថៃទាំងអស់នេះ ​រួម​បញ្ចូល​អត្ថប្រយោជន៍ដូចជា ការស្នាក់នៅ ប្រាក់ឧបត្ថម្ភអាហារ និងប្រាក់បន្ថែម​សម្រាប់កាតព្វកិច្ចគ្រោះថ្នាក់ ឬការដាក់ពង្រាយទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ វាក៏អាចធ្វើទៅ​បានដែរ សម្រាប់ទាហានម្នាក់ក្នុងការរកប្រាក់បានច្រើនជាង ឬតិចជាងប្រាក់ខែ​មធ្យមដែលបានបង្ហាញខាងលើ។

ក្នុងនោះផងដែរ​ ប្រាក់ឈ្នួលប្រចាំខែដែលទាហានម្នាក់ទទួលបានខ្ពស់ ក៏អាស្រ័យលើកត្តាសំខាន់បំផុតក្នុងការកំណត់ប្រាក់ខែ​​ ទៅតាមចំនួនបទពិសោធន៍ឆ្នាំដែលពួកគេម្នាក់ៗមាន។

សម្រាប់ទាហាននៅក្នុងប្រទេសថៃដែល​មានបទពិសោធន៍តិច​ជាងពីរឆ្នាំ អាច​រកប្រាក់​បាននៅកន្លែងណាមួយ​នៅក្នុងតំបន់ ចំនួន ៤៩៣ ០០០ បាត ខណៈដែលអ្នកមានបទពិសោធន៍ ២ទៅ៥ ឆ្នាំ ប្រាក់ខែជាមធ្យមនឹងកើនឡើងដល់ ៦៨១ ៩០០ បាត។ ស្របពេលដែល អ្នកមានបទពិសោធន៍ចាប់ពីប្រាំឆ្នាំទៅដប់ឆ្នាំក្នុងនាមជាទាហាន ប្រាក់ខែជាមធ្យមនឹងទទួលបានដល់ទៅ ៩៧០ ២០០បាត។

នៅពេលដែលអ្នកមានបទពិសោធន៍លើសពីដប់ឆ្នាំ ប្រាក់ខែជាមធ្យមឈានដល់ប្រហែល ១ ១៨០ ៧០០ បាត។ ចំណែកទាហានដែលមានបទពិសោធន៍ពី ១៥ ទៅ ២០ ឆ្នាំអាចរកចំណូលបានជាមធ្យម ១,២៤៩,៩០០ បាត។​ សម្រាប់អ្នកមានបទពិសោធន៍២០ឆ្នាំឡើងនឹងទទួលបានប្រាក់ បៀវត្សរ៍​ជាមធ្យមដែលគេ​រំពឹងទុកនឹងកើនឡើងដល់ ១,៣៥៧,៩០០ បាតឯណោះ។

យ៉ាងណាមិញ ត្បិតថាទាហានថៃទទួលបានប្រាក់ខែយោងតាមបបទពិសោធន៍ ជំនាញច្បាស់លាស់ក្ដី ប៉ុន្តែក្នុងនោះគេក៏មានបែងចែកភេទផងដែរ។ នៅក្នុងវិជ្ជាជីវៈជាច្រើន នៅតែមានភាពខុសគ្នាខ្លាំងរវាងប្រាក់ខែដែលបុរសរកបាន ​បើប្រៀបធៀបទៅនឹងប្រាក់ខែរបស់ស្ត្រីក្នុងការងារដូចគ្នា។ ទាហានប្រុសអាចរកប្រាក់បានជាមធ្យម ៩៦៥ ០០០ បាត ខណៈដែលទាហានស្រីនឹងទទួលបានប្រាក់ឈ្នួលប្រហែល ៨៦៤ ៧០០ បាត។ នេះ​មាន​ន័យ​ថា ទាហាន​ប្រុស​រក​ចំណូល​បាន​ប្រមាណ ១២% ច្រើន​ជាង​ទាហាន​ស្រី​សម្រាប់​បំពេញ​ការងារ​ដូច​គ្នា៕

រូបតំណាងជាតារាថៃ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖​Thailand

ចុចអាន៖តើមួយខែទាហាន ឡាវ ទទួលបានប្រាក់ឈ្នួលប៉ុន្មាន?

ចុចអាន៖ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម