ព័ត៌មានអន្ដរជាតិ
ធ្លាយវីដេអូមួយទៀត គ្រូបង្រៀនមីយ៉ាន់ម៉ាកំពុងតែរាំមិនដឹងថា រដ្ឋប្រហារផ្ទុះឡើងនៅក្រោយខ្នង
គ្រូបង្ហាត់រាំឈ្មោះ Khing Hnin Wai តែងតែថតខ្លួនឯងសម្តែងក្បាច់រាំតាមដងផ្លូវនៅរដ្ឋធានីប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនខែមកហើយ ។ ប៉ុន្តែមិនមានវីដេអូណាមួយរបស់នាងត្រូវបានគេមើលឃើញថាមានភាពមិនប្រក្រតីដូចវីដេអូដែលនាងបានបង្ហោះកាលពីថ្ងៃចន្ទនោះទេដែលក្នុងនោះនាងបានថតជាប់រដ្ឋប្រហារយោធាដោយមិនដឹងខ្លួននៅខាងក្រោយខ្នង ។

នៅក្នុងវីដេអូនោះនាងត្រូវបានគេមើលឃើញថាកំពុងរាំយ៉ាងស្វាហាប់តាមចង្វាក់ភ្លេងរួមជាមួយនឹងសម្លៀកបំពាក់ហាត់ប្រាណ និងពាក់ម៉ាសដែលមើលទៅហាក់ដូចជាមិនសមនឹងក្បួនរថយន្តពណ៌ខ្មៅដែលកំពុងធ្វើដំណើរនៅពីក្រោយខ្នងនាង នៅពេលដែលយោធាមីយ៉ាន់ម៉ាដណ្តើមបានការគ្រប់គ្រងរដ្ឋាភិបាល ។

នាង Khing Hnin Wai បានបង្ហោះវីដេអូដែលមានរយៈពេលជិត ៣ នាទីកន្លះលើទំព័រហ្វេសប៊ុកគ្រូបង្រៀនអប់រំកាយរបស់នាង ។ វីដេអូរបស់នាងលើហ្វេសប៊ុកមានអ្នកដាក់សញ្ញា Reactions ជាង ៦៧,០០០ នាក់ ហើយក៏ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គមផ្សេងទៀតផងដែរដែលក្នុងនោះនៅក្នុងបណ្ដាញ Twitter ទទួលបានអ្នកចុច Like ជិត ៦០,០០០ នាក់ និងចុច Retweet ២៥,០០០ នាក់ ។

យោងតាមសារព័ត៌មាន Al Jazeera បានឲ្យដឹងថា នាងបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “មុនពេលដែលខ្ញុំបានឮព័ត៌មាននេះនៅពេលព្រឹក វីដេអូដែលខ្ញុំបានធ្វើសម្រាប់រាំហាត់ប្រាណតាមចង្វាក់ភ្លេងបានក្លាយជាការចងចាំដែលមិនអាចបំភ្លេចបាន” ។
គួររម្លឹកសាជាថ្មីថា ប្រទេសមីយ៉ាន់ម៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា បន្ទាប់ពីរដ្ឋប្រហារកាលពីថ្ងៃចន្ទដែលយោធាបានឃុំខ្លួនមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី និងបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំពេញ ខណៈយោធាអះអាងថា គណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុនដោយសារតែការក្លែងបន្លំ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាប្រាប់រដ្ឋបាលថ្មីខ្លួនថា ការកាន់អំណាចរបស់កងទ័ពគឺជៀសមិនរួចទេ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី